21/04/2016 10:15 GMT+7 Email Print Like 0

ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី​ Hugo Chavez មកបំពេញ​ទស្សនកិច្ច​នៅវៀ​តណា​ម​


ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ស្ថានទូត Bolivar វីណេហ្ស៊ូ​អេឡាប្រចាំ​នៅវៀត​ណាម បាន​រួមសហការ ជាមួយ​វិទ្យាស្ថាននយោបាយជាតិហូ​ជីមិញ បានរៀប​ចំជំនួប​សន្ទនា ស្ដីអំពី៖ ទិវាអន្តរ​ជាតិ​សាមគ្កីជា​មួយ​វីណេហ្ស៊ូអេឡា​ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី១០​ នៃទិវាប្រធានាធិបតី Hugo Chaves​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅវៀតណាម (ខែសីហាឆ្នាំ​២០០៦) និង១០ឆ្នាំ​បង្កើត​ស្ថាន​ទូតវីណេហ្ស៊ូអេឡាប្រចាំ​នៅវៀត​ណាម​ (ខែមក​រាឆ្នាំ២០០៦​)។ ថ្លែង​មតិនៅ​ទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thao នាយករង វិទ្យាស្ថាន​នយោបាយ​ជាតិហូជីមិញ​ និងជាប្រធានសមាគមមិត្តភាព​វៀត​ណាម-វីណេហ្ស៊ូ​អេឡា បានសង្កត់ធ្ងន់​ថា៖ ប្រជាជ​ន​វៀត​ណាម​ជានិច្ច​កាល លៃទុកមនោសញ្ជេត​នាមិត្ត​ភាព កក់ក្តៅ និងសាមគ្គីភាពចំពោះ​ប្រជាជន​វីណេហ្ស៊ូ​អេឡា។ ភាគីទាំង​ពីរ​ជានិច្ចកាល​រួមសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកានានា។ រីឯ​ឯកអគ្គ​រដ្ឋទូត វីណេហ្ស៊ូ​អេឡា Jorge Rondon Uzcategui បានអោយដឹងថា៖ ការបើកស្ថាន​ទូតវីណេហ្ស៊ូអេឡា នាខែមករា​ឆ្នាំ​២០០៦ បាន​គូសសញ្ញា​សំខាន់ អំពីវត្តមាន និង​ជាជំហានត្រៀមរៀបចំអោយដំណើរ បំពេញទស្សនកិច្ចប្រវត្តិសាស្ត្រ របស់​ប្រធានា​ធិបតី Hugo Chaves នៅវៀតណាម។ នេះគឺជាពេលវេលា ដែលបានប្រទេសទាំងពីរ​ឯកភាព ធ្វើគ្រប់​បែបយ៉ាង​ដើម្បី​បង្កើតកិច្ចសហប្រតិបត្តិការ​យូរអង្វែង លើគ្រប់ជ្រុងជ្រោយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ