05/12/2015 09:36 GMT+7 Email Print Like 0

ជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងទួរគីពុំទទួលបានចំណុចលោតផ្លោះ

​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងសមភាគីទួរគី  Mevlut Cavusoglu បានមានការជួបគ្នានាថ្ងៃទី៣ខែ​ធ្នូ នៅ​ខាង​ក្រៅសន្និសិទ្ធ​ថ្នាក់​រដ្ឋមន្ត្រី អង្គការសន្តិសុខ​និងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដែល​កំពុងបានប្រព្រឹត្តទៅ​នៅ​រដ្ឋ​ធានី​ Belgrade ប្រទេស Serbia។ ប៉ុន្តែជំនួបនេះ បាន​ស្ថិតនៅ​កម្រិត​ភាគី ទាំងពីរមានគោល​បំណង មិន​ទុក​ឲ្យភាព​តាន​តឹង​ឡើង​ជណ្តើរ ក្នុងទំនាក់ទំនង​ទ្វេភាគីប៉ុណ្ណោះដោយពុំទាន់​សម្រេច បានចំណុចលោតផ្លោះណាមួយឡើយ។​តាម​រដ្ឋមន្ត្រី ការបរទេសទួរគី ប្រការសំខាន់គឺទាំង​ម៉ូស្គូនិងAnkara សុទ្ធតែត្រៀម​ខ្លួនជាស្រេច​ជួបសន្ទនា​ទ្វេភាគី សំដៅ​ដោះស្រាយភាពតាន​តឹងនាសព្វថ្ងៃ។ លោករូបនេះក៏ បានលុបចោលការចោទប្រកាន់របស់រុស្ស៊ីថា ទួរគី​នាំចូល​ប្រេង​រ៉ែពីអង្គការរដ្ឋ អ៊ីស្លាមស្វ័យប្រកាស (IS) ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ