12/09/2015 13:17 GMT+7 Email Print Like 0

ជំនួបសន្ទនាស្តីអំពីទំនាក់ទំនងវៀតណាម- ម៉ិចស៊ិកូនិងឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម


ជំនួបសន្ទនាស្តីអំពីទំនាក់ទំនងវៀតណាម- ម៉ិចស៊ិកូនិងឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម

ក្នុងក្របខ័ណ្ឌ៖សប្ដាហ៍វៀតណាមនៅម៉ិចស៊ិកូ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីប្រទេសនេះ គណៈ​កម្មាធិការ​កិច្ចការបរទេស អាស៊ី-ប៉ាស៊ីហ្វីកនៃ​ព្រឹទ្ធសភាម៉ិចស៊ិកូ បានរួមសហការជាមួយស្ថានទូតវៀតណាម រៀបចំជំនួប​សន្ទនា ស្ដីពីទំនាក់ទំនងទ្វេភាគី និងឧទ្ទេសនាមអំពីមុខម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃកន្លងទៅ ដោយមានការចូលរួម​ជាច្រើនកុះកររបស់មន្ត្រី អ្នកស្រាវជ្រាវ និស្សិត និងមិត្តភក្តិអន្តរជាតិ។          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ិកូ Le Linh Lan បានអះអាងនូវ​គោលនយោបាយកិច្ចការបរទេសឯករាជ្យ បើកទូលាយរបស់វៀតណាម បណ្ដាសក្ដានុភាពក្នុងទំនាក់ទំ​នង​សហប្រតិបត្តិការ ជាពិសេសគឺអំពី​សេដ្ឋកិច្ច រវាងវៀតណាម ជាមួយម៉ិចស៊ិកូនិយាយដោយឡែក និងក្នុង​ទំ​នាក់​ទំនងរវាងអាស៊ាន ជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វីកនិយាយរួម។ ទន្ទឹមនឹងនោះ ​ឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនេះឡើងកំរិតថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ