07/09/2017 11:31 GMT+7 Email Print Like 0

ជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីលោក​ Pham Binh Minh និង​រដ្ឋមន្ត្រីការ​បរទេស​អ៊ុយ​ក្រែន​ Pavlo Klimkin​


 ជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavlo Klimkin 

ទទួលសេចក្ដី​អញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយក្រែន លោក Pavlo Klimkin បានមកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាម ចាប់ពីថ្ងៃ​ទី​៤ ដល់ថ្ងៃទី៦ ​ខែកញ្ញា ឆ្នាំ២០១៧​​។

ទទួលសេចក្ដី​អញ្ជើញរបស់ឧបនាយករដ្ឋម​ន្ត្រី និងជារដ្ឋមន្ត្រីការបរទេ​សវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអ៊ុយក្រែន លោក Pavlo Klimkin បានមក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម ចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៧​។ នៅព្រឹកថ្ងៃទី៦ ខែ​កញ្ញា ឧបនាយករ​ដ្ឋមន្ត្រី លោក Pham Binh Minh បានជួបសន្ទនាជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែន លោក Pavlo Klim​kin ។ ក្នុងជំនួប​សន្ទនា ​ថ្នាក់ដឹក​នាំទាំងពីរ​រូបបាន​ពិភាក្សាអំពី​វិធានការ​ជាក់​លាក់​ដើម្បីដោះ​ស្រាយរាល់​ការជំពាក់​ជំពិននិង​ជំរុញកិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ការអប់រំ​បណ្តុះបណ្តាលវប្បធម៌និងកី​ឡាទេសចរណ៍។

ប​ញ្ចប់​កិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្រ្តីនិង​ជារដ្ឋមន្រ្តីការបរទេស​វៀតណាម លោក Pham Binh Minh និងរដ្ឋ​មន្រ្តីការបរទេសអ៊ុយក្រែន ​លោក​ Pavlo Klimkin បាន​ចុះហត្ថលេខា​លើផែនការ​ពិគ្រោះ​យោបល់ រវាង​ក្រសួង​ការ​​បរទេស​នៃប្រទេសទាំងពីរ ក្នុងរយៈពេ​លពីរឆ្នាំ(ឆ្នាំ២០១៨​ - ឆ្នាំ ​២០១៩​)  និង​បាន​ធ្វើជាសាក្សី​ពិធី​ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ រវាង​ក្រសួង​យុត្តធម៌​វៀត​ណាម និង​ក្រសួង​យុត្តិធម៍​អ៊ុយក្រែន​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ