20/11/2016 11:20 GMT+7 Email Print Like 0

ជំនួបសន្ទនាជាន់ខ្ពស់វៀតណាម-ប៉េរូ


ជំនួបសន្ទនាជាន់ខ្ពស់វៀតណាម-ប៉េរូ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅវិមានប្រធានាធិបតីប៉េរូ ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang និង​ប្រធានាធិបតី​ប៉េរូ លោក​ Pedro Paplo Kuczynsky បាន​ដំណើការ​ចរចា​ ក្នុង​បរិយាកាស​មិត្តភាព​និង​យោគយល់​គ្នា។​ នៅទី​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីររូប បាន​ឯកភាពបង្កើន​ការផ្លាស់​ប្តូរ គណៈប្រតិភូគ្រប់​ជាន់​ថ្នាក់ ជំរុញ​ការ​ចុះ​ហត្ថលេលេខា លើកិច្ចព្រមព្រៀងនានា ដើម្បីបើកទូលាយកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ពិសេស​ គឺអំពីទូរ​គមនាគមន៍ និងប្រេងឧស្ម័ន​។ ថ្នាក់ដឹកនាំទាំងពីររូប ក៏​បាន​ឯកភាព​ខំប្រឹង​ប្រែង​បង្ក​លក្ខណះ​​ងាយ​ស្រួល ដើម្បី​​សហគ្រាស​នៃប្រទេសទាំង​ពីរ​បានជ្រៀ​ត​ ចូលក្នុង​ទីផ្សារអាំស៊ី​អាគ្នេយ៍ និង​អាមេរិក​ឡាទិន​។ ទន្ទឹមនឹង​នោះ ប្រ​ធានរ​ដ្ឋវៀត​ណាម លោក Tran Dai Quang និង​ប្រធានាធិបតី​ប៉េរូ លោក Pedro Paplo Kuczynsky ក៏បាន​ពិភាក្សា​ អំពីបណ្ដាបញ្ហានៅក្នុងតំបន់និង​អន្តរជាតិ ដែលបាន​យកចិត្តទុកដាក់​ដូចគ្នា៕
 

តាម VOV5 – វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ