24/11/2016 12:53 GMT+7 Email Print Like 0

ជំនួបសន្ទនាគោលនយោបាយកសិកម្មជាន់ខ្ពស់វៀតណាម-អូស្ត្រាលី


ទិដ្ឋភាពនៃជំនួបសន្ទនាគោលនយោបាយកសិកម្មជាន់ខ្ពស់វៀតណាម-អូស្ត្រាលី

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិ​វឌ្ឍន៍​ជន​បទ​វៀត​ណាម លោក​ Le Quoc Doanh និងលោក David Parker អនុរដ្ឋមន្ត្រីកសិកម្ម​និង​ប្រភពទឹក​អូស្ត្រាលី បានធ្វើ​ជា​អធិបតី​ជំនួប​សន្ទនា​ជាន់ខ្ពស់រវាងវៀត​ណាម ជាមួយ​អូស្ត្រាលី។ នេះជា​ជំនួប​សន្ទនា​គោលន​យោបាយ​កសិកម្ម​ជាន់​ខ្ពស់​ជា​លើ​ក​ដំបូង​ រវាងក្រ​សួង​ទាំង​ពីរ សំដៅ​ឆ្ពោះទៅខឿន​កសិកម្ម​អភិវឌ្ឍន៍និរន្តរភាព។ នៅក្នុង​ជំនួប​នេះ លោក​ Le Quoc Doanh មានបំណងថា អូស្ត្រាលីនឹងបន្តចែករំលែក​បទ​ពិសោធន៍​ អំពីការ កសាង​គោល​នយោបាយ​និង​ទីផ្សារកសិផល ដើម្បីរួមគ្នាដោះ​ស្រាយ​រាល់ការ​ជំពាក់ជំ ពិននិង​ជម្រុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កសិផល​​រវាងភាគី​ទាំង​ពីរ។

​រីឯខ្លួនវិញ លោក David Parkerបានឲ្យដឹងថា តាមរយៈជំនួបសន្ទនានេះ រាល់​វិស័យសហប្រតបត្តិការ​រវាង​អូស្ត្រាលី​ជាមួយ​វៀតណាម​ត្រូវបាន​ឡើង​កំពស់​ថ្មី រួម​ចំណែក​លើក​កំពស់​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យរ​វាងភាគី​ទាំងពីរផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ