06/07/2015 09:33 GMT+7 Email Print Like 0

ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី


ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី (Image: VNA)
នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅអូស្រ្តាលី។ ថ្លែងមតិនៅទី​នេះ
ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលី លោក Luong Thanh Nghi បានឲ្យដឹងថា៖ ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលីក្នុងនោះមានកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងអភិវឌ្ឍន៍​ល្អប្រសើរ។ ប្រទេសទាំង ២ កំពុងអនុវត្តយ៉ាងសកម្មកិច្ចព្រមព្រៀងសហប្រតិបត្តិការខាងវិទ្យា​សាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០១៣  ប្រមូលផ្តុំទៅលើការផ្លាស់ប្តូរព័ត៌មាននិងផ្ទេប្តូរបច្ចេកវិទ្យានិងបណ្ដុះ បណ្ដាល​ជាដើម។ នៅជំនួបលើកនេះ បណ្ដាអ្នកវិទ្យាសាស្ត្របានពិភាក្សាអំពីការចូលរួមផ្ទាល់ក្នុងសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាមការអនុវត្តគំរោងការណ៍សហប្រតិបត្តិការរួមសំដៅផ្សាភ្ជាប់ណ្តាញអ្នក​វិទ្យាសាស្ត្រវៀតណាមនៅអូស្ត្រាលី ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ