16/10/2018 09:21 GMT+7 Email Print Like 0

ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម - អូទ្រីស


 ទិដ្ឋភាពនៃជំនួបពិភាក្សា 

 បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិតនៅក្រុងវីយែនប្រទេសអូទ្រីស នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីប្រទេសអូ​ទ្រីសលោក Sebastian Kurz បាន​ដឹក​នាំ​គណៈ​ប្រតិភូ​នៃ​ប្រទេស​ទាំងពីរ​អនុវត្តន៍ជំនួប​ពិភាក្សា។
 
នាយក​រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាលើវិធានការមួយចំនួន ដើម្បី​ជម្រុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើគ្រប់​វិស័យ ទាំងវិស័យនយោបាយ កិច្ចការបរទេស ​សន្តិសុខការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ការវិ​និយោគ កា​រ​បណ្តុះបណ្តាល វប្បធម៌និងទេសចរណ៍​។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាព ​បង្កើន​ការផ្លាស់ប្តូរ​គណៈប្រតិភូ​នៅគ្រប់ក​ម្រិត ដោយអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវយន្តការ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់ជាពិសេសគឺយន្តការគណៈក​ម្មាធិការអន្តររដ្ឋាភិបាលទាំង​ពីរ​។ ភាគី​ទាំងពីរ​បាន​សម្តែង​នូវក្តី​សប្បាយ​រីករាយខណៈដែលវៀតណាម នៅ​តែជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់ប្រទេស​អូទ្រីសនៅ​តំបន់​អាស៊ីអាគ្នេយ៍​ ហើយប្រទេស អូទ្រីសគឺជាទីផ្សារ​មួយក្នុងចំណោមទីផ្សារនាំចេញធំជាង​គេទាំង​ ១០ របស់​វៀត​ណាមនៅ​ក្នុងសហភាពអឺរ៉ុប (EU​) ព្រមទាំងឯកភាព​ខិតខំខំប្រឹង​ប្រែង​បង្រួប​បង្រួម​ដើម្បី​ធ្វើឱ្យប្រទេស​អូទ្រីសក្លាយ​ទៅជាដៃគូ​សេដ្ឋកិច្ចនាំមុខគេរបស់វៀត​ណាមនៅទ្វីបអឺរ៉ុ​ប។​
 
នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀង លើកទឹកចិត្តដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើន​ការ​វិនិយោគ​​និងកិច្ចសហប្រតិបត្តិការក្នុងវិស័យចាំបាច់ស​ម្រាប់ការអភិវឌ្ឍន៍របស់វៀ​ត​ណាម ដូចជា​ហេដ្ឋារ​ចនាសម្ព័ន្ធ​ ដឹក​ជញ្ជូន ការអភិវឌ្ឍន៍ថាមពល​ស្អាត ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​កិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​វិទ្យាសាស្រ្តនិង​បច្ចេកវិទ្យា ទេសចរណ៍និងសុខាភិបាលជា​ដើម​។
 
នាយក​រដ្ឋមន្ត្រីអូទ្រីស លោក Sebastian Kurz បានសង្កត់ធ្ងន់ថា ដំណើរ​ទស្សន​កិច្ចជាផ្លូវ​ការ​នៅអូទ្រីស​របស់​នាយក​រដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen Xuan Phuc ​លើកនេះមានសារៈសំខាន់ក្នុងទំនាក់ទំ​នង​រវាង​ប្រទេសទាំង​ពីរ និ​ងរំពឹង​ថា ទំនាក់ទំ​នងទ្វេ ភាគីនឹងមានកា​រអ​ភិវឌ្ឍដ៏​រឹងមាំនិង​ទូលំទូលាយ​ក្នុង​ពេល​ខាង​មុខ​។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​ស្នើឲ្យអូទ្រីស​បន្តយក​ចិត្តទុក​ដាក់ដើម្បី​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ដល់សហគមន៍វៀតណាម នៅអូទ្រីសធ្វើសមាហ​​រណកម្មនិងស្ថេរភាពជីវភាព​រស់នៅរបស់ខ្លួន​។
 
ថ្នាក់ដឹក​នាំទាំងពីរបានចែករំលែកនូវចក្ខុវិស័យរបស់ខ្លួននិងប្តេជ្ញា ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​នៅក្នុ​ង​បណ្តាវេទិ​កាអន្តរជាតិនិងអង្គការនានា​។ ភាគីទាំងពីរ​បានអះអាង​ជាថ្មីនូវសារៈ​សំខាន់​នៃការ​ថែរក្សាស​ន្តិភាព ​សន្តិសុខ​និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិ​វឌ្ឍក្នុងនោះមានបញ្ហាសមុទ្រខាងកើត​។
ភាគី​ទាំងពីរបានឯកភាពគ្នាថាសន្តិសុខសុវត្ថិភាពនិង​សេរីភាពនៃការ​ធ្វើនាវាចរណ៍​ក្នុងសមុទ្រ​ចិនខា​ង​ត្បូង​គួរតែ​ត្រូវបាន​ធានា។ ភាគីទាំងពីរបានឯកភាពចា​ត់ទុកថា ត្រូវធានាសន្តិសុ​ខ សុវត្ថិភាព​និងសេរីភាព​នាវាចរណ៍​ អាកាសចរណ៍នៅសមុទ្រខាង​កើត ដោះស្រាយជម្លោះដោយសន្តិវិធី ​សមស្របនឹង​ច្បាប់​អន្តរជាតិ​ក្នុង​នោះ​មាន​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បា​ប់សមុទ្រឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបពិភាក្សាមក នាយករដ្ឋ​មន្ត្រីទាំងពីរបានជួបជាមួយ​សារព័ត៌មានរបស់ ប្រទេស​ទាំងពីរដើ​ម្បីជូន​ដំណឹង​​នូវ​លទ្ធផលនៃជំនួបពិភា​ក្សានេះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ