31/01/2015 18:40 GMT+7 Email Print Like 0

ជំនួបពិភាក្សានៅបារាំងស្ដីអំពី៖សមិទ្ធិផលនៃការផ្លាស់ប្តូរថ្មីនៅវៀតណាម

នាថ្ងៃ​ទី២៩ខែ​មករាឆ្នាំ​២០១៥ នៅ​ទីក្រុង​បារីស (បារាំង)​ បានប្រព្រឹត្ត​ទៅជំនួប​ពិ​ភាក្សាស្ដី​ពី៖ ពី​ការ​​បើក​ទ្វារ​ដល់​​ពេលខឿន​សេដ្ឋកិច្ច​ទើបលេច​ធ្លោ៖មូល​ហេតុ​ដែល​នាំម​ក​នូវ​សមិទ្ធ​ផលរបស់​វៀត​ណាម​។ ចូលរួមកម្ម​វិធីនេះ​មានបណ្ដា​អ្នកប្រាជ្ញ​ អ្នក​កាទូត អ្នកស្រាវជ្រា​វន​យោបាយ និង​សេដ្ឋកិច្ច​បា​រាំង​។ ថ្លែង​មតិ​នៅ​ទី​​នេះ ឯក​អគ្គ​រដ្ឋទូត​វៀតណាមប្រ​ចាំនៅបា​រាំង លោក Nguyen Ngoc​ Son​ បាន​​លើក​ច្បាស់​ថា៖ ​ក្រោយ​រយៈ​​​ពេល៣០​ឆ្នាំផ្លាស់​ប្តូរថ្មី វៀត​ណាម​បាន​ឆ្លង​កាត់​ការ​លំបាក​សាក​ល្បង​​​ជាច្រើន​ ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​​​ជ័យ​នូវ​គោល​នយោ​បាយបើក​ទ្វា និង​ធ្វើ​សមា​ហ​រណកម្ម​​អន្ត​រជាតិ អះ​អាងគោល​មាគា៍អ​ភិវឌ្ឍន៍​ត្រឹមត្រូវ​ ច្នៃ​ប្រឌិត​ សម​​ស្រប​ទៅនឹង​សភាព​ការណ៍​នៅ​វៀត​ណាម។​ បណ្ដាអ្នក​ប្រាជ្ញបា​រាំងបាន​ចែករំលែក​ទស្សនៈ​អំពី​សមិទ្ធិ​ផល​​ដ៏សែន​សំខាន់​ដែល​​វៀត​​ណាមទ​ទួល​បាន ហើយ​អះអាង​ថា៖ គោលនយោ​បាយផ្លាស់​ប្តូរ​ថ្មីរបស់​វៀត​​​ណាម​ទទួល​បាន​ជោគ​ជ័យ​ជាច្រើន​។ ប៉ុន្តែ​បណ្ដា​តំណាង​ក៏នាំ​ចេញ​បណ្ដាចំ​ណុច​ដែលវៀត​ណាមត្រូវ​យក​​​ចិត្ត​ទុក​ដាក់ សំដៅ​ចៀសវាង​អន្ទាក់​ចំណូល​មធ្យម។​ទន្ទឹម​នឹងការ​អភិវឌ្ឍន៍​ឧស្សាហកម្ម វៀត​ណាម​ត្រូវ​បង្កើន​​​ការ​វិនិយោគ​ចូល​ក្នុង​ក​សិក​ម្ម ពីព្រោះ​នេះគឺជា​ឧត្តមភាព​​របស់វៀត​​ណាម។ បណ្ដា​​តំណាង​​ក៏បាន​​បង្ហាញ​​ពីការ​​ជឿ​ជាក់​​ដែរ​ថា​៖ វៀតណាម​​នឹង​ទទួល​បាន​ជោគ​ជ័យ​ជាច្រើន​​ថែមទៀតនា​​ពេល​ខាង​​មុខ​នេះ​៕​​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ