24/07/2015 10:43 GMT+7 Email Print Like 0

ជំនួបពិភាក្សានិងកិច្ចប្រជុំរួម​រវាងគណៈរដ្ឋមន្ត្រីវៀតណាម​និងថៃ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

ទទួល​សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha​ នាថ្ងៃទី​២៣ខែ​កក្កដាឆ្នាំ២០១៥ នាយក​រដ្ឋ​មន្ត្រីវៀត​ណាម លោក Nguyen Tan Dung និងភរិយា​រួមជា​មួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅថៃ។ បន្ទាប់​ពីពិធីទទួល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen​ Tan Dung បាន​ជួបសន្ទនា​ជាមួយ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha ហើយ​ក្រោយមកក៏ដំណើរការ​កិច្ច​ប្រជុំ​រួម​រវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ​លើកទី៣ ផងដែរ។

​នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានជូនដំណឹងទៅវិញទៅមកអំពីស្ថាន​ភាព​អភិវឌ្ឍន៍​របស់​ប្រទេស​និមួយ​។ ​លោក Nguyen Tan Dung បានអះអាងថា៖​ វៀត​ណាម ជា​និច្ចកាល​គោរព ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព​ជាប្រពៃ​ណី​កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ ដោយ​ផ្អែកទៅលើ​ស្មារតី​ដៃគូយុទ្ធសាស្ត្រ​ជាមួយថៃ គាំទ្រ​ថៃ ដើរ​តួនា​ទី និង​រួមវិភាគទាន​យ៉ាង​សកម្ម ក្នុងសន្តិភាព ស្ថិរភាព​និង​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នៅ​ក្នុង​តំប​ន់​និង​លើពិភពលោក។ រីឯនាយក​រដ្ឋមន្ត្រីថៃ​ លោក Prayut Chan Ocha សម្ដែង​គោល​បំណង​រួម​សហ​ប្រតិបត្តិការ​ស្អិត​រមួ​ត​ ជាមួយគ្នា នាំទំនាក់​ទំនង រវាងប្រទេស​ទាំងពីរ​ឡើង​កំរិតថ្មី ប្រកបដោយប្រសិទ្ធិ​ភាព ជាក់​ស្ដែង​ថែមទៀត។

​នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់​ ដែលបានយកចិត្តទុកដាក់​ដូចគ្នា។ ភាគី​ទាំងពីរ​ក៏បាន​អះអាង​ជាថ្មី​ម្តង់​ទៀត អំពី​ការ​សន្យាបន្ត​សហប្រតិបត្តិការ​យ៉ាង​ស្អិត​រមួត​ជាមួយ​គ្នា និង​ប្រទេស​ជាសមាជិក​អាស៊ាន​នានា ដើម្បី​សម្រេច​គោលដៅកសាង​សហគមន៍​អាស៊ាន នា​ចុងឆ្នាំ​២០១៥​និង​ដំណាក់​កាល​ជាបន្ត។

​ភាគីទាំងពីរក៏បានសង្កត់ធ្ងន់​ទៅលើសារសំខាន់ របស់​ភាគី​នានា ក្នុងការអនុវត្ត​ដោយ​ទៀង​ទាត់​និង​ប្រកប​ដោយ​ ប្រសិទ្ធិ​ភាព​នូវសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិ​របស់​បណ្ដាភាគី​នៅសមុទ្រ​ខាង​កើត (DOC) ដោះ​ស្រាយ​ជំលោះដោយ​សន្តិវិធី​សម​ស្រប​ ជាមួយ​ច្បាប់​អន្តរ​ជាតិ ហើយ​ខំប្រឹង​ប្រែង​ទទួល​អោយ​បាន​ក្រម​ប្រតិ​បត្តិ​សំរាប់​ភាគីទាំងឡាយ នៅសមុទ្រខាងកើត (COC)៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ