ជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស.ប.ប.តកូរ៉េ(ទី៣១ខែមករា)

ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Chang Il (ttu.edu.vn)
គោរពប្រពៃណីចំណងមិត្តភាពនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមជាគោលជំហរដ៏រឹងមាំរបស់បក្សរដ្ឋាភិបាលនិងប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Chang Il នៅជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០១៥នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូត Kim Chang Il បានអះអាងថា៖
“ប្រទេសយើងទាំងពីរកាន់តែបានពង្រឹងជំនឿជាក់នយោបាយពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់និងកិច្ចសហប្រតិបត្តិការជ្រាលជ្រៅ។ ជាពិសេសលើឆាកអន្តរជាតិ ប្រទេសទាំងពីរបានមានការខំប្រឹងប្រែងរួមដើម្បីសន្តិភាពសន្តិសុខយុត្តិធម៍របស់ដំបន់និងពិភពលោកក៏ដូចជាសកម្មអនុវត្តសកម្មភាពគាំទ្រនិងសាមគ្គីភាពគ្នាទៅវិញទៅមក៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម