15/03/2015 11:43 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក

នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ​លោក Truong Manh Son បាន​ធ្វើអធិបតីនៅជំនួបប្រាស្រ័យ ​នាដើមនិទាឃរដូវ​ ជាមួយ​អាជីវករឆ្នើមចំនួន២០រូប​ របស់សហគមន៍ជន​វៀត​ណាម​ ដើម្បីស្វែងរក​វិធានការពង្រីក​តួនាទីជាស្ពានតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ លោក ​Truong ​Manh​ Son បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឆែក ​យកចិត្តទុកដាក់​ដល់​ទីផ្សារបស់គ្នា ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំងពីរគ្មានលក្ខណះប្រកួតប្រជែងទេ ហើយនោះគឺជាការជួយ​ឧបត្ថម្ភគ្នាទៅវិញ​ទៅ​មក។ ក្នុង​យុទ្ធសាស្ត្រ​នាំចេញ ​នាំចូល ដល់ឆ្នាំ ២០២០ ក្រសួង​ឧស្សហ ពាណិជ្ជកម្មឆែក បានដាក់វៀតណាម​ចូលក្នុង​ចំ​ណោម​​ទីផ្សារអាទិភាពចំនួន​១២​ និងជាប្រទេសអាស៊ីតែមួយ១នៅ​ក្នុងបញ្ជីរាយនាមនេះ។

​ រីឯ ក្រសួងឧស្សាហ​ ពាណិជ្ជកម្មវៀតណាមក៏​ដាក់​ទីផ្សារ​ឆែកចូលក្នុងចំណោមទីផ្សារពោពេញ​សក្ដានុភាព​ដែរ​។​ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Truong Manh Son ក៏បានអះអាងនូវតួនាទីដ៏​សែនសំខាន់របស់​បណ្ដាអង្គ​ភាព​អាជីវកម្ម​វៀតណាមនៅឆែក ក្នុងកិច្សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ចរវាងប្រទេសទាងពីរ ហើយក្រើនរំលឹក​អំ​ពី​ការ​បង្កើត​មជ្ឈមណ្ឌលជំរុញ​ពាណិជ្ជកម្មវៀតណាម-ឆែកនៅទីក្រុង Praha (ឆែក) ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ