17/08/2016 09:02 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនលើកទី១៤បើកនៅខេត្ត Quang Nam


ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនលើកទី១៤បើកនៅខេត្ត Quang Nam

នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅវិថីបុរាណ Hoi An ខេត្ត Quang Nam (ភាគ​កណ្ដាល​វៀត​ណាម) បាន​ប្រារព្វ​ឡើង​ជំនួបប្រាស្រ័យ​វប្បធម៌​វៀត​ណាម-ជប៉ុន លើកទី​១៤។ ក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យ​វៀត​ណាម-ជប៉ុន​លើកនេះ បានប្រព្រឹត្តទៅសកម្ម​ភាពជាច្រើន ដូចជា៖ ការតាំងពិព័រណ៌ផលិតផល​សំលៀក​បំពាក់ ទំនិញ​សិប្បកម្ម វិចិត្រសិល្បះ សិល្បះបទក្រដាស Origami និង​ល្បែង​ប្រជា​ប្រិយ​របស់​កុមារ​វៀត​ណាម​និង​ជប៉ុន​។ លោក Le Van Thanh អនុប្រធានគណៈ​កម្មាធិការប្រជាជន​ខេត្ត Quang Nam បាន​អោយដឹង​ថា៖

“​ដំបូងបង្អស់ យើងត្រូវអះអាងថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន គឺជាទំនាក់​ទំនង​បានជាង​៤០០​ឆ្នាំហើយ និង​ចាប់​បដិសន្ធិ​ពី Hoi An ក៏ដូចជា​ជប៉ុន។ ការរៀប​ចំជំនួប​ប្រាស្រ័យ​លើក​នេះសំដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង រវាង​ប្រទេសទាំង​ពីរ​វៀតណាម​និងជប៉ុន ដែលក្នុងនោះពិសេសគឺ Hoi An និងជប៉ុន ធ្វើ​អោយ​ប្រជាជន​នៃប្រទេស​ទាំងពីរ​យល់​ដឹងបន្ថែម អំពីគ្នាទៅវិញទៅមក៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ