07/09/2015 14:24 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី


ជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាមនិងលើកទី២៤ទិវាបុណ្យជាតិអាមេនី

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍​លើកទី៧០​ទិវាបុណ្យជាតិវៀត​ណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៥) និង​លើកទី២៤​ទិវា​បុណ្យ​ជាតិអាមេនី (ថ្ងៃ ទី ២១ ខែកញ្ញា ឆ្នាំ ១៩៩១- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៥)។​ ថ្លែងមតិនៅទីនេះ ប្រធានសមាគមមិត្តភាពវៀតណាម-អាមេនី លោក Nguyen Van Thuan បានចាត់ទុកថា៖​ជំនួបប្រាស្រ័យ​នេះ ជាសកម្មភាព១ក្នុងចំណោម​សកម្ម​ភាពរួមវិភាគទានយ៉ាងសកម្ម ដើម្បីរឹតបន្តឹងចំណងមិត្តភាព កិច្ចសហប្រតិ​បត្តិការឆ្ពោះទៅអនាគត១ប្រកបដោយសម្បូររុងរឿងសំរាប់ប្រទេសទាំងពីរ​ប្រជាជាតិទាំងពីរ។ លេ​ខាទី៣ ស្ថាន​ទូត​សាធារណរដ្ឋអាមេនី ប្រចាំនៅវៀត​ណាម Arsen Kotanjyan បានអះអាងថា៖ នាពេលខាងមុខនេះ ស្ថានទូតនឹងបន្ត​គាំទ្រ រួមសហការជាមួយសមាគមមិត្តភាពវៀតណាម-អាមេនីរៀបចំសកម្មភាពផ្សេងៗ ដើម្បីជំរុញទំនាក់ទំ​នង​មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរអាមេនីនិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ