24/12/2017 08:26 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

នាយប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៧​ នៅរដ្ឋធានីហាណូយ សមាគ​មន៍មិត្ត​ភាព​វៀត​ណាម-កូរ៉េខាង​ត្បូង​បាន​សហការ​ជាមួយ​ស្ថានទូត​កូរ៉េខាង​ត្បូង​ប្រចាំ​វៀត​ណាម រៀបចំ​ជំនួបប្រាស្រ័យ​រំលឹកខួប​លើក​ទី២៥ទិវា​បង្កើត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២។

ថ្លែងមតិនៅទីនេះ ឯក​អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាមលោក​ Lee Huyk ឲ្យដឹងថា ក្នុងរ​យៈពេល​២៥ឆ្នាំកន្ល​ងទៅ ទំនាក់ទំន​ងរវាងប្រទេសទាំង២ មា​នការបោះជំហានអភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់។​ នាបច្ចុប្បន្ន កូរ៉េខាងត្បូង​បាន ក្លាយ​ទៅជាវិនិយោគិនបរទេសធំ​បំផុតនៅវៀតណាម​ ជាមួយទុនសរុប​ចំនួន​៦០ ពាន់​លាន​ដុល្លាអាមេរិក​។ វៀតណាមក៏ជាដៃគូពាណិ​ជ្ជកម្មធំទី៤របស់កូ​រ៉េ ខាងត្បូងដែរ។ ​វៀតណាម​ជាប្រទេស​ដែល​ត្រូវបាន​ជន​កូរ៉េខាង​ត្បូង​ទៅទស្សនា ជាច្រើនបំផុតក្នុងតំប​ន់អាស៊ីអាគ្នេយ៍។ លោកឯកអគ្គរ​ដ្ឋទូតចាត់ទុកថា​ ភាព ស្រដៀង​គ្នាខាង​វប្បធម៌ នឹងជាមូលដ្ឋានដើម្បីប្រទេសទាំង២បើកទូលាយកិ​ច្ចសហប្រតិបត្តិការ​ថែមទៀ​ត តាម​នោះ រួមចំណែកជំរុញចំណងមិ​ត្តភាពរវាងប្រជាជននៃ ​ប្រទេសទាំង​២៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ