19/05/2015 11:35 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យមិត្តភាពការ​ពារ​ជាតិ​ព្រំដែន​រវាង​វៀត​ណាម-ចិន​លើក​ទី​​២បញ្ចប់​​ប្រ​កប​​ដោយ​​ជោគ​​ជ័យ


ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ

នាថ្ងៃទី​១៧ខែឧសភាឆ្នាំ​២០១៥​ នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ​មន្ត្រីក្រ​សួង​ការ​ពារ​ប្រទេសវៀ​ត​ណាម​ បាន​ដឹក​នាំ​គណៈប្រតិភូ​យោធាជាន់​ខ្ពស់​វៀត​ណាម ​បាន​អញ្ជើញ​ចូល​រួម​សកម្ម​ភាព​នានា ​នៃ​កម្ម​វិធី​ជួប​ប្រាស្រ័យ​​មិត្តភាព​ជាតិ ការ​ពារ​ជាតិ ព្រំដែន​វៀត​ណាម-ចិន​លើក​ទី២។ នៅ​ខេត្ត Yunan (ប្រ​ទេសចិន) ឧត្តម​សេនី​យ៍ឯក Cháng wàn​quán រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ​ចិន​ បាន​ធ្វើ​អធិបតី​ពិធី​ទទួល​គណៈ​ប្រតិភូ​វៀត​ណាម​។ បន្ទាប់​ពីពិធី​ទទួល​នេះ រដ្ឋមន្ត្រី​ទាំង​ពីរ​រូប រួមជា​មួយគណៈ​ប្រតិភូ​នៃប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កស្សិ​ណ​សាក្សី​សកម្មភាព​យាម​ល្បាត​រួម។

​នាថ្ងៃ​ដដែល នៅខេត្ត Yunnan ( ចិន) ក្រោម​អធិបតី​របស់ នាយឧត្តមសេនីយ៍​ Phung Quang Thanh  និង ឧត្តម​សេនី​យ៍ឯក Cháng wànquán បានប្រព្រឹត្ត​ទៅជំ​នួប​សន្ទនា រវាងគណៈ​ប្រតិភូ​ទាំងពីរ។ នៅទី​នេះ ឧត្តម​សេនីយ៍ Phung Quang Thanh បានអះ​អាង​ថា៖ ការ​រៀប​ចំជំនួប​សន្ទនា​លើក​នេះ គឺអនុវត្ត​តាម​សារាចរណ៍ ការ​ព្រម​ព្រៀង​រួម​ រវាង​ថ្នាក់ដឹក​នាំនៃ​ប្រទេសទាំ​ង​ពីរ បក្ស​ទាំង​ពីរ និង​រដ្ឋទាំង​ពីរវៀត​ណាម​និង​ចិន ។ នោះ​គឺ កង​ទ័ព​នៃប្រទេស​ទាំង​ពីរ ត្រូវជំរុញ​ខ្លាំងកិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ​បង្កើន ជំនួបប្រាស្រ័យជាន់​ខ្ពស់ និង​សកម្ម​ភាព​ផ្លាស់ប្តូរ​នានា ដើម្បីបង្កើន​ចំណង​សាមគ្គី​ភាព មិត្ត​ភាព និង​កិច្ច​សហប្រ​តិបត្តិ​ការ។ បញ្ចប់​ជំនួប​ប្រាស្រ័យ​នេះ រដ្ឋ​មន្ត្រី​ទាំងពីរ​រូបបាន​ឆ្លើយសម្ភាសន៍ អ្នកយកព័ត៍​មានចិន​និង​វៀត​ណាម។ នាថ្ងៃទី១៨ខែ​ឧស​ភា គណៈ​ប្រតិភូវៀត​ណាម​បានវិល​ត្រឡប់​មក​ប្រទេស​វិញ បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅចិន​ប្រកប​ដោយ​ជោគ​ជ័យ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ