30/03/2016 09:34 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យមិត្តភាពកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព


ជំនួបប្រាស្រ័យមិត្តភាពកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព

អនុវត្តតាមការព្រមព្រៀង រវាងក្រសួងការពារជាតិ វៀតណាមនិងចិន​ចាប់បីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ​២០១៦ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាម និង​ឧត្តមសេនីយ៍​ឯក Chang Wanquan រដ្ឋមន្ត្រីក្រ​សួងការពារជាតិ​ចិន បានអញ្ជើញជាសហអធិបតី ជំនួបប្រាស្រ័យមិត្តភាពការពារ​ជាតិ​តំបន់​ព្រំដែន​វៀត​ណាម-ចិន លើកទី៣​នៅខេត្ត Lang Son (​វៀតណាម) និង​ខេត្ត  Guangxi (ចិន)។ ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​នេះ នារសៀលថ្ងៃទី២៨មិនា នៅទីក្រុង​Lang Son ថ្នាក់​ដឹកនាំនៃក្រសួងការពារជាតិ វៀតណាម​និងចិន បាន​អញ្ជើញ​ចូល​រួម​ជំនួបពិភាក្សាមិត្តភាព ការពារជាតិ ព្រំដែនវៀតណាម-ចិន លើកទី៣ ឆ្នាំ ២០១៦។​ថ្លែង​មតិ​នៅទី​នេះ​ ឧត្តមសេនី​យ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀត​ណាម បាន​លើក​ច្បាស់​ថា៖ ជំនួប​ប្រា​ស្រ័យមិត្ត​ភាព​ការពារ​ជាតិ ព្រំ​ដែន​វៀតណាមនិងចិន គឺដើម្បីបង្កើនទំនុកទុកចិត្ត មនោសញ្ជេតនាមិត្តភាព​សា​មគ្គីភាព​​រវាង​ប្រជាជន កងទ័ពនៃប្រទេសទាំង​ពីរនិយាយរួម រវាងរដ្ឋអំណាចតំបន់​ប្រជាជននៅ​ តំបន់​ព្រំដែន និង​កង​កម្លាំង​ការពារព្រំដែន នៃប្រទេសទាំងពីរនិយាយ​ដោយឡែក។ ទន្ទឹមនឹងនោះ រួម​ចំណែក​ប្រឆាំង​នឹង​ពាក្យ​បង្ខូច​ទំនាក់​ទំនង​មិត្តភាព ​វៀតណាម-ចិនរបស់បណ្ដាកងកម្លាំងអមិត្ត។ រីឯ ឧត្តមសេនីយ៍ឯក Goujia Jianshe​អនុសេនាធិការ​រង  សេនាធិការដ្ឋាន បក្សទ័ពមជ្ឈឹមចិន បាន​សង្កត់ធ្ងន់ថា៖ សកម្ម​ភាពជួប​ប្រាស្រ័យ​និងកិច្ច​សហ​ប្រតិបត្តិ​ការ រវាងកងទ័ពវៀតណាមនិងចិនត្រូវពង្រឹង​និង​ពង្រីក ដើម្បីបង្កើតគ្រឹះដ្ឋានរឹងមាំ នាំទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរកាន់​តែអភិ​វឌ្ឍន៍។ បណ្ដាបទសន្ទរកថារបស់ភាគីទាំងពីរ​នៅទីនេះ សុទ្ធតែបានអះអាងនូវការ​ប្តេជ្ញា​ចិត្ត​កសាង​តំបន់ព្រំ​ដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍​យូរអង្វែង​ និង​ប្រកប​ដោយនិ​រន្តរ​ភាព​៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ