ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសមកដល់ខេត្ត Thua Thien - Hue

ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសមកដល់ខេត្ត Thua Thien - Hue
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហ្វេ គណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue បានរួមសហការជាមួយក្រសួងការបរទេស រៀបចំ៖ ជំនួបប្រាស្រ័យពន្លឿនវិនិយោគបរទេសមនកដល់ខេត្ត Thua Thien – Hue ឆ្នាំ ២០១៦។ គំរោងការណ៍សំខាន់ចំនួន ៣០ ត្រូវបានខេត្តអំពាវនាវវិនិយោគក្នុងឱកាសនេះ រួមមាន៖សេវាកម្មទេសចរណ៍ ឧស្សាហកម្មឧបត្ថម្ភ អប់រំ សុខាភិបាល…លៗ។ ថ្លែងមតិនៅទីនេះ លោក Phan Thien Dinh ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Thua Thien – Hue បានអោយដឹងថា៖ “ មានចំណុចពិបាកជាច្រើន ក្នុងពេលអំពាវនាវ វិនិយោគពីបរទេសនៅខេត្ត Thua Thien – Hue ជាពិសេសគឺក្នុងផលិតកម្ម ឧស្សាហកម្ម។ Thua Thien – Hue ទើបនឹងបានចាប់ផ្តើមក្នុងវិស័យកាត់ដេរនិងទេសចរណ៍បានជានិន្នការវិនិយោគក្នុងវិស័យនេះច្រើនជាង៕”
តាម VOV5-វិទ្យុសម្លេងវៀតណាម