08/07/2015 10:02 GMT+7 Email Print Like 0

ជំនួបប្រាស្រ័យជាប្រវត្តិសាស្ត្ររវាងអគ្គលេខាបក្សកម្មុយនីស្តវៀតណាមនិងប្រធានាធិបតីអាមេរិក


អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅសេតវិមាន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅអាមេរិក តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក អគ្គលេខា​បក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​ជួប​សន្ទនាជាមួយ​ប្រធានាធិបតីអាមេរិក លោក Barack Obama។ ជំនួបពិភាក្សានេះនឹងប្រមូលផ្តុំ​វាយតំលៃអំ​ពី​ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល២០ឆ្នាំកន្លងទៅ និងតម្រង់​ទិសអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ ដោយឈរ​លើស្មារតីឆ្ពោះទៅអនាគតប្រទេសទាំងពីរនឹងកសាងទំនាក់ទំនងលើគ្រប់​វិស័យ​ ប្រសិទ្ធិភាព មានផលប្រយោជន៍ដូចគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។

មុននោះ នាយប់ថ្ងៃទី៦កក្កដា តាមម៉ោងវៀតណាម បន្ទាប់ពីពេលទៅដល់ទីក្រុងវ៉ាស៊ីនតោន (អាមេរិក) អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក Michael Froman ។ នៅទីនេះ លោក  Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ធ្វើ​សមាហរណកម្មអន្តរជាតិជាគោលមាគា៍មុនក៏ដូចជាក្រោយរបស់វៀតណាម។ ​ក្នុងរយៈពេលកន្លងទៅ វៀត​ណាម​បាននិងកំពុងធ្វើសមាហរណកម្មទូលំទូលាយនិងស៊ីជំរៅក្នុងខឿនសេដ្ឋកិច្ចតំបន់។ ការចូលរួមចរចារ កិច្ច​ព្រមព្រៀង TPP -កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយបទដ្ឋានខ្ពស់បានសរអោយឃើញនូវ​គោលមាគា៍មុនក៏ដូចជាក្រោយវៀតណាម។ ទន្ទឹមនឹងនោះ អគ្គលេខា  Nguyen Phu Trong ក៏័បាន
ចាត់ទុកថា៖ វៀតណាមជា​ប្រទេសមានកំរិតអភិវឌ្ឍន៍ទាប​បំផុតក្នុង TPP បានជាជួបការលំបាកសាកល្បងជាច្រើននិងត្រូវកែសម្រួល​បទ​បញ្ញាត្តិច្បាប់ជាច្រើនក្នុងពេលចូលរួម TPP ស្នើអោយភាគីអាមេរិក​គាំទ្រ។ ​លោក  Nguyen Phu Trong ក៏បានសម្ដែងនូវគោលបំណងថាអាមេរិកបើក​ទូលាយ​ទីផ្សារសំរាប់ទំនិញវៀតណាម និងទទួលស្គាល់​វៀត​ណាមជាខឿន​សេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ។
អគ្គលេខាបក្ស  Nguyen Phu Trong ក៏បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូ ​និង​ប្រគល់កូនសោយន្តហោះជំនាន់ថ្មី​ Boeing 787-9 Dreamliner រវាងសម្ព័ន្ធក្រុមហ៊ុន Boeing និង Vietnam Airlines ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ