02/11/2015 08:54 GMT+7 Email Print Like 0

ជំនួបចរចា​ជាន់​ខ្ពស់​ជប៉ុន-ចិន​និង​កូរ៉េខាង​ត្បូង​បាន​ប្រព្រឹត្ត​ទៅនៅកូរ៉េ​ខាង​ត្បូង​

នាព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បាន ចាកចេញ​ពីជប៉ុន ទៅកាន់កូរ៉េ​ខាង​ត្បូង​ ដើម្បី​ចូលរួមសន្និសិទ​កំពូល​ជប៉ុន​-ចិន កូរ៉េខាងត្បូង​។ លោក Abe មាន​គំរោង​ជួប​សន្ទនា​ដោយ​ឡែក​ជាមួយ​នាយករដ្ឋ​មន្ត្រីចិន Li Kequang និងប្រធានាធិបតីកូរ៉េខាងត្បូង​ លោកស្រី Park Geun-hye ។ ថ្លែងមតិមុននឹង​ឡើង​យន្ត​ហោះ នាយករដ្ឋមន្ត្រី Abe បាន​សង្កត់ធ្ងន់​ថា ប្រ​ទេស​ទាំងបី ជប៉ុន ចិន និងកូរ៉េ​ខាង​ត្បូង មាន​ភារកិច្ច​ដ៏ធំ​ធេង​ចំពោះ​សន្តិភាព​ និង​ភាពសម្បូរុងរឿងក្នុងតំ​បន់​។ ដោយហេតុនេះ ថ្នាក់ដឹកនាំនៃប្រទេស​ទាំង​បី មាន បំណង​ថានៅ​ក្នុង​ជំនួប​លើកនេះ នឹងពិភាក្សា​ដោយស្មោះត្រង់ ដើម្បីនាំមក​នូវអត្ថន័យសម្រាប់កិច្ចចរចា​នេះ។ នារ​សៀលថ្ងៃទី​១ខែ​វិច្ឆិកា​ បន្ទាប់​ពីកិច្ចចរចា ថ្នាក់ដឹកនាំទាំងបីនឹងនាំចេញសេចក្តី​ថ្លែង​ការណ៍​រួម ក្នុងនោះ​ផ្តោត​សំខាន់​ទៅ លើ​បញ្ហា​នុយក្លៃអ៊ែរ​របស់​ព្យុងយ៉ាង និងវិធានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ច រវាងភាគីទាំងបីផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ