28/01/2016 09:38 GMT+7 Email Print Like 0

ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសអាមេរិកនិងចិន


រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសមភាគីអាមេរិកលោក John Kerry (រូបថត៖Xinhua)

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសម​ភាគីអាមេរិកលោក John Kerry បានជួបចរចារ​នៅរដ្ឋធានីប៉េកាំង​របស់ចិន។ ថ្លែង​មតិនៅទីនេះ លោក Wang Yi បានឲ្យដឹង​ថា ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ផ្លាស់​ប្ដូរទស្សនៈ​យ៉ាងទូលំទូលាយ ជាមួយអាមេរិកអំពីបញ្ហាទាំងអស់ដែលភាគីទាំងពីរ យកចិត្តទុក​ដាក់​ដូច​គ្នាសំ​ដៅបង្កើន​ការយល់ដឹងគ្នា​ទៅវិញ​ទៅមក។លោក Wang Yi សង្ឃឹមថា​ដំណើរទស្សនកិច្ចរបស់លោក John Kerry នឹង​ជួយពង្រឹង​ថែម ទៀតនូវការជឿទុក​ចិត្តយុទ្ធសាស្ត្រ ក៏ដូច​ជាលុប​ចោលការ​ជាប់​មន្ទិល​សង្ស័យ​នានារ​វាង​ប្រទេស​ទាំង​ពីរ។

រីឯខ្លួន​វិញ លោក John Kerry ចាត់ទុកថា អាមេរិកនិងចិនមានសមត្ថភាពជំរុញកិច្ច​សហ​ប្រតិបតិ្តការ​ឡើង​កំពស់​ថ្មី​ដោយ​ឈរលើមូល​ដ្ឋាន​គោរពគ្នា​ទៅវិញ​ទៅមក​ ក្នុងបញ្ហាមួយចំនួនដូចជាបញ្ហានុយក្លែអ៊ែរ របស់អ៊ីរ៉ង់ បំរ៉ែបំ​រួល​អាកាស​ធាតុ និង​សង្គ្រាមនៅអាហ្គានីស្ថាន។ ភាគីទាំងពីរក៏មានបញ្ហាសំខាន់ខ្លះទៀតដែលត្រូវការ​យក​ចិត្ត​ទុក​ដាក់​ដូច​ជាកម្មវិធីនុយក្លេអ៊ែ​ របស់ស.ប.បកូរ៉េនិងបញ្ហាសមុទ្រខាង​កើត។ អាមេរិក​បាន​អំពាវនាវ​ឲ្យចិន​អត់ធ្មត់​ចំពោះ​សកម្មភាព​នុយក្លែអ៊ែរ របស់រដ្ឋ​អំណាច​ព្យុង យ៉ាង ព្រមទាំង​បន្ធូស្រាល​ភាពតាន​តឹង​ទាក់​ទិន​ដល់​តំបន់​ជំលោះ​នានានៅស​មុទ្រខាងកើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ