01/08/2015 11:39 GMT+7 Email Print Like 0

ជំនួបចរចារវៀតណាម-ម៉ូសំប៊ិក


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងឆ្វេង)និងនាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោកCarlos Agostinho do Rosario

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានី Maputo របស់ម៉ូសំប៊ិកបានប្រព្រឹត្តទៅជំនួបចរចារវាងគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋាភិបាលម៉ូសំប៊ិកដឹកនាំដោយលោកនាយករដ្ឋមន្រ្តី​Carlos Agostinho do Rosario ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai។ ភាគី ទាំង២បានពិភាគ្សាអំពីទិសដៅសហប្រតិបតិ្តការថ្មីដូចជាព្យាករគ្រោះធម្មជាតិ គ្រប់គ្រងចរាចរណ៍ជាដើម។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានអះអាងថា វៀតណាមនឹងបន្តជួយឧបត្ថម្ភម៉ូសំប៊ិកក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលបច្ចេកទេសលើវិស័យដែលវៀតណាមមានឧត្តមភាពដូចជាកសិកម្ម ប្រេង​ឧស្ម័ននិងទូរគមនាគមជាដើម។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅម៉ូសំប៊ិកលោក Hoang Trung Hai បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃក្រសួងកសិកម្ម ក្រសួងចរាចរណ៍ និងក្រសួងឧស្សហពាណិជ្ជកម្មរបស់ម៉ូសំប៊ិក ព្រមទាំងជួបធ្វើការជាមួយគណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិកទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ