14/09/2017 07:35 GMT+7 Email Print Like 0

ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-សាធារណៈរដ្ឋ Azerbaijan


 ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោកPham Binh Minh បានខអញ្ជើញជួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសសាធារណៈរដ្ឋ Azerbaijan លោក Elmar Mammadyarov ដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃ​ទី​១៥​ ខែកញ្ញា។ ថ្លែងមតិក្រោយពីជំនួបចរចារនេះ លោក Pham Binh Minh ឲ្យដឹងថា ភាគីទាំង២បានពិភាក្សាយ៉ាងស្មោះត្រង់អំពីវិធានការទាំងអស់ដើម្បីបង្កើនទំនាក់ទំនងរវាងវៀតណាមនិង Azerbaijan។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានដាក់ចេញសំណើជាក់ស្ដែងមួយចំនួនដើម្បី ជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី៖

“ភាគីទាំង២បានឯកភាពលើការពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃយន្តការប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល​ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិង Azerbaijan ជាពិសេសក្នុងវិស័យប្រេងឧស្ម័ន ដោយចាត់ទុកនេះជាទិសដៅសហប្រតិបតិ្តការសំខាន់ប្រពៃណីនិងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង។”

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេស Azerbaijan លោក Elmar Mammadyarov បានយកចិត្តទុកដាក់ពិសេសដល់ឱកាសសហប្រតិបតិ្តការថ្មីរវាងប្រទេសទាំង២ ក្នុងវិស័យគមនារគមន៍ដឹកជញ្ជូន។ នៅជំនួបចរចារ រដ្ឋមន្រ្តីទាំង ២ រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ ស្ដីពីបញ្ហាសមុទ្រខាងកើតនោះ ភាគីទាំង ២ បានឯកភាពលើការដោះស្រាយជំលោះដោយសន្តិវិធី ហើយគោរពយ៉ាង ពេញលេញនូវច្បាប់អន្តរជាតិក៏ដូចជាអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីការបរទេស Azerbaijan Elmar Mammadyarov។ លោក Nguyen Xuan Phuc បានសំដែងការពេញចិត្តចំពោះលទ្ធផល​នៃជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង ២ ក៏ដូចជាទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំង ២ កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាព នៅវេទិកានិងអង្គការអន្តរជាតិនានាទៀតផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ