13/06/2018 09:38 GMT+7 Email Print Like 0

ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង៖ ស.ប.ប.ក. សន្យាលុបបំបាត់នុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េទាំងស្រុង


ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង៖ ស.ប.ប.ក. សន្យាលុបបំបាត់នុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េទាំងស្រុង

ជំនួបកំពូលរវាងថ្នាក់ដឹកនាំ ​ស.ប.ប.ក. លោក Kim Jong-un និងប្រធានាធិនតីអាមេ​រិក លោក Donal​d Trump បាន​ប្រារព្ធ​ឡើង​ នាថ្ងៃទី១២ ខែមិថុនា នៅ​សឹង្ហបុរី បានបិទ​បញ្ចប់​ជាផ្លូវ​ការ​បន្ទាប់​ពីថ្នាក់​ដឹកនាំ​ទាំង​ពី​ររូប​បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ ក្នុងឯកសា​រនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង​ លោក Kim Jong-un បាន​សន្យា «លុបបំបាត់នុយក្លេអ៊ែរទាំ​ងស្រុងលើឧបទ្វីប​កូរ៉េ»។ ខណៈពេល​នោះ អាមេរិក​សន្យាអំពី​ការធានា​សន្តិសុខ​ជាមួយកូរ៉េខាង ជើ​ង។ កិច្ចព្រមព្រៀងនេះក៏ឆ្ពោះទៅកា​របង្កើត «ទំនាក់ទំនង​ថ្មីរវាងអាមេរិ​ក-ស.ប.ប.​ក.»។ ថ្លែងមតិ​នៅពិធីចុះហត្ថ​លេខាជាមួយប្រធានាធិប​តីអាមេរិក លោក Donald Trump ថ្នាក់ដឹកនាំកូរ៉េខា​ងជើង លោក Ki​m Jong-un បានអះអាងថា៖ ពិភពលោ​កនឹងធ្វើជាកសិណសក្សី «កា​រផ្លាស់ប្តូរថ្មីដ៏ធំធេ​ង» និងថ្នាក់​ដឹកនាំទាំង​ ពីររូបបានសម្រេចស្លេះទុក​អតីតកាល។ រីឯខ្លួន​វិញ លោក Donald Trump បា​ន សង្កត់ធ្ងន់​ថា៖ ឯកសារ​ដែល​ត្រូវបានចុះហត្ថលេខាគឺ ​«សំខាន់លើគ្រប់ជ្រុង ជ្រោយ» ព្រមទាំង អះអាងថា​៖ ទំនាក់​ទំនងរវាង​ប្រទេស​ទាំងពី​រ​បានផ្លាស់ប្តូរទាំង ស្រុង ហើយជឿជា​ក់ថា៖ ទំនាក់ទំនងនេះនឹង​បង្កើតឡើង​ការបោះជំហាន​នាអនាគត​៕
 

​តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ