11/08/2015 16:54 GMT+7 Email Print Like 0

ជំនាន់ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម -ម៉ាឡេស៊ី

ថ្លែងសន្ទរកថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រវៀតណាម -ម៉ាឡេស៊ី នាថ្ងៃទី ៧ ខែសីហាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Rajak ឲ្យដឹងថា៖“ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការធ្វើឲ្យល្អប្រសើរថែមទៀតទំនាក់ទំនងម៉ាឡេស៊ី - វៀតណាមឡើងដល់កំរិតដៃគូយុទ្ធសាស្ត្រ ដែលនឹងបើកចេញជំនាន់ថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។”

អាចនិយាយថា ចំណុចសំខាន់ពិសេសក្នុងទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីរបស់លោកនាយករដ្ឋមន្ត្រី​ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៧ - ៨ ខែសីហា គឺការសម្រេចចិត្តជាផ្លូវការអំពីការធ្វើឲ្យល្អប្រសើរថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម -ម៉ាឡេស៊ីក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នេះគឺជាលទ្ធផលនូវទំនាក់ទំនងជឿជាក់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងប្រសិទ្ធភាពថែមទៀតក្នុងរយៈពេលកន្លងនេះ។

ហេតុនេះ ក្នុងទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការស៊ីជំរៅថែមទៀតក្នុងបណ្តាវិស័យដូចជា៖ នយោបាយ សន្តិភាព -ការពារជាតិ សេដ្ឋកិច្ច ..ក្នុងនោះគួរឲ្យយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យគន្លឹះមួយចំនួន៖ ប្រេងឧស្ម័ន ពង្រាវឧស្ម័នហ្គាស អេឡិកត្រូនិច ផលិតវត្ថុប្រើប្រាស់ប្រចាំថ្ងៃ កែច្នៃម្ហូបអាហារ … ឯកភាពមានយន្តការសហប្រតិបត្តិការថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីដោះស្រាយបញ្ហាអំពីសមុទ្រនិងមហាសមុទ្រ សហការសន្តិសុខសមុទ្រ បង្កើតខ្សែ hotline អំពីការនេសាទជលផលខុសច្បាប់ យាមស្បាតរួមក្នុងដែនសមុទ្រជាប់គ្នា តំបន់ត្រួតស៊ីគ្នា…



លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី Najib Razak សប្បាយរីករាយក្នុងពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងលោកនាយករដ្ឋមន្ត្រី Najib Razak ។
រូបថត៖ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបពិភាក្សាការងារចង្អៀតជាមួយលោកនាយករដ្ឋមន្ត្រី Najib Razak ។
រូបថត៖ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងលោកនាយករដ្ឋមន្ត្រី Najib Razak សប្បាយរីករាយចំពោះលទ្ធផលនូវប្រទេសទាំងពីរលើកទំនាក់ទំនងឡើងដល់ដៃគូយុទ្ធសាស្ត្រ។ រូបថត៖ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងទទួលជួបលោកប្រធានសភាជាន់ទាបម៉ាឡេស៊ី Tan Sri Datuk Seri Utama Pandikar Amin Bin Haji Mulia។ រូបថត៖ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយបណ្តាសមាជិកនៃក្លឹបសហគ្រិន ASEAN និងបណ្តាសម្ព័ន្ធក្រុមហ៊ុនធំរបស់ម៉ាឡេស៊ី។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពជំរុញបង្កើនសាមគ្គីភាព បង្រួបបង្រួមផ្ទៃក្នុង រក្សាតួនាទីនិងសម្លេងនិយាយរបស់ ASEAN ក្នុងបណ្តាបញ្ហាធំ ដែលទាក់ទងដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនិមួយៗ និងរបស់តំបន់ ជាពិសេសក្នុងបរិបទ  ASEAN បង្កើតសហគមន៍ជាផ្លូវការនាចុងឆ្នាំ ២០១៥ នេះ។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏ចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍន៍នាពេលថ្មីៗ នេះនៅសមុទ្រខាងកើត ដែលជៈឥទ្ធពលដល់ទំនុកទុកចិត្តនិងក្តីជឿជាក់ដូចជាសន្តិសុខ សន្តិភាព និងស្ថេរភាពក្នុងតំបន់ ព្រមទាំងបញ្ជាក់តួនាទីសំខាន់ឡើងវិញរបស់ការធានាសន្តិភាពនិងសុវត្ថិភាព សេរីភាពលើផ្លូវដែនសមុទ្រនិង ផ្លូវអាកាសនៅសមុទ្រខាងកើតក៏ដូចជាដោះស្រាយបណ្តាជម្លោះលើសមុទ្រតាមការគោរពច្បាប់អន្តរជាតិ ក្នុង​នោះមានសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។


 

ភាគីទាំងពីបានសង្កត់ធ្ងន់តំរូវការអំពីភាគីពាក់ព័ន្ធអនុវត្តសេចក្តីប្រការពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រ​​ខាងកើត (DOC) អំណត់និងគ្មានអំពើបង្កើនភាពតានតឹងក្នុងតំបន់ក្នុងនោះមានការបង្ខំឬ​ការ​ប្រើប្រាស់​​កម្លាំង ដើម្បីភាគីមួយអាចផ្លាស់ប្តូរសភាពដើម ឯកភាពត្រូវកសាងក្រុមប្រព្រឹត្តមួយរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងវាយតំលៃខ្ពស់អំពីប្រទេសម៉ាឡេស៊ីបានថ្លែងគោលជំហរនិងរួមចំណែកយ៉ាងសកម្មក្នុងតួនាទីជាប្រទេសមួយចំពោះសេចក្តីប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើត ពិសេសគឺក្នុងនាមប្រធាន ASEAN ក្នុងឆ្នាំ២០១៥។

ឆ្លៀតឳកាសនេះ លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងលោកនាយករដ្ឋមន្ត្រី 
Najib Rajak  បានធ្ចើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ ៣ ឯកសារសហប្រតិបត្តិការរួមមានៈ ផ្តល់អាជ្ញាប័ណ្ណជាគោលការណ៍សំរាប់ធនាគារ កិច្ចសហប្រតិតបត្តិការក្នុងវិស័យពលកម្ម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង Petro Vietnam និង Petronas./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ