30/08/2017 10:58 GMT+7 Email Print Like 0

ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍


 ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍ 

នាថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ​ បានប្រព្រឹត្ត​ទៅសិក្សា​សាលា​ដោយ​ប្រធាន​បទ៖ “ជំនាញ​ភាវូបនីយកម្ម និងកែលម្អ​គុណភាព​ផលិតផល​ទេសចរណ៍”។​ នេះគឺជាសកម្មភាព​មួយក្នុង​ការអនុវត្ត​ដំណោះស្រាយ 08 នៃ​ការិយាល័យ​នយោបាយ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដើម្បីក្លាយ​ទៅជាវិស័យ​សេដ្ឋកិច្ច​សំខាន់ និងដឹកនាំដោយ​នាយករដ្ឋមន្ត្រី នៅសន្និសីទជាតិស្តីពី​ការអភិវឌ្ឍ​ទេសចរណ៍។ សិក្ខា​សាលា​នេះ​គឺ​ជា​វេទិកា​​មួយសម្រាប់អ្នកគ្រប់​គ្រង អ្នកស្រាវជ្រាវ និងអាជីវករផ្លា​ស់ប្តូរព័ត៌​មាន ពិភាក្សា​អំពីដំណោះ​ស្រាយដើម្បី​ដោះ​ស្រាយបញ្ហាគន្លឹះ ជំ​នះពុះពារ​លើភាព​អន់ខ្សោយ​ និង​កំណត់​ខ្លឹមសារ​ ដើម្បី​ជំរុញ​ផ្នែក​ទេសចរណ៍ ក្លាយ​ទៅជា​ផ្នែកសេដ្ឋកិច្ច​មុខព្រួញ។ លោកHuỳnh Vinh Ai អនុរដ្ឋមន្រ្តី​ក្រសួង​វប្បធម៍​កីឡា​និង​ទេសចរណ៍​វៀត​ណាម បាន​មានប្រសាសន៍ថា៖

“​ការអភិវឌ្ឍវិស័យទេសច​រណ៍នាពេលអនាគត​ ត្រូវផ្តោតលើ​លក្ខណះ​ជំនាញ កែលម្អ​គុណភាពផលិត​ផលទេសចរណ៍ ដើម្បី​សម្រេច​បាន​នូវការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភា​ព ធា​នា​បាន​នូវការ​ប្រកួតប្រជែង​ខ្ពស់ បង្កើត​ការអភិវ​ឌ្ឍយូរអង្វែង និងការ​អភិវឌ្ឍន៍។ ត្រូវការ​លើក​កម្ពស់​ជំនាញ​និង​លើក​កម្ពស់​គុណភាព​នៃផលិត​ផល​ទេសចរណ៍​ ដែលត្រូវការការប្តេជ្ញាចិត្ត​របស់ផ្នែក​ទេសចរណ៍ និង​ស្ថាប័ន​គ្រប់ជាន់​ថ្នាក់ និ​ង​សង្គម​ទាំង​មូល​៕”

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ