26/10/2017 10:37 GMT+7 Email Print Like 0

ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧

សាស្ត្រាចារ្យ Yeah Kim Leng នៅមហាវិទ្យាល័យ Sunway (ម៉ាឡេស៊ី) បានវាយតម្លៃខ្ពស់​នូវតួនាទីរបស់វៀតណាម ចំពោះ​ បណ្តាសកម្មភាពនៃ​វេទិកាសហប្រតិបត្តិ​ការ ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ ព្រម​ទាំង​សម្តែង​ក្តីសង្ឃឹម​ទៅលើ ​រាល់លទ្ធ​ផលដែលទទួលបា​ននៅ​ក្នុង APEC លើកនេះ តាមរយៈតួ​នាទី​ជាម្ចាស់​ផ្ទះ របស់​វៀត​ណាម​

 
 ជំនាញការសេដ្ឋកិច្ចវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមចំពោះ APEC ២០១៧

យោងតាមសាស្ត្រាចារ្យរូប​​នេះ ប្រធានបទ “បង្កើតកម្លាំ​ងចលករ​ថ្មី ពូនជ្រុំអនាគ​ត​រួម” ដែល​វៀត​ណាម នាំចេញ​ក្នុង​ឆ្នាំ APEC ២០១៧ គឺសមស្រប ខណៈ​ដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិក​បច្ចុប្បន្ន នៅតែ​ជាតំបន់​អភិវឌ្ឍន៍​សកម្ម​បំផុត​លើ​ពិភពលោក។
 
សាស្ត្រាចារ្យ​ Go Ito ជំនាញការផ្នែកទំនាក់ទំន​ងអន្តរជាតិ និងវិទ្យាសាស្ត្រ នយោបាយនៃមហាវិ​ទ្យាល័យ​ Meji ក៏បានអះ​អាងលើតួនាទីសំ​ខាន់ របស់វៀតណាម ក្នុងដំណើរការសហប្រតិបត្តិ​ការ APEC ទាំងស្រុង។ យោង​តាម​​សាស្ត្រាចារ្យ​រូបនេះ ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ វៀតណាម​ជាប្រទេសមាន​ខឿន​សេដ្ឋកិច្ច កំពុង​រីក​ចំរើន​ដោយទទួល​បានកំណើន​គួរឲ្យកត់​សម្គាល់។
 
ក្នុងពេល​ជាមួយគ្នានោះ សាស្ត្រាចារ្យ Carl Thayer ជំនាញការ​ស្រាវជ្រាវ​អំពី វៀតណាម ចំណុះ​វិទ្យាស្ថានការ​ពារ​ជាតិ​​អូស្ត្រាលីរំ​ពឹង​ទុក​ថា តាមរយៈសន្និសីទជាន់​ ខ្ពស់ APEC លើកនេះ វៀត​ណាមនឹង​ឧទ្ទេសនាម​អំពីការ​អភិវឌ្ឍន៍​​របស់​ទីក្រុង Da Nang ដ៏ស្រស់ស្អាត​និងទំនើប​​ដើម្បីបញ្ជាក់ថា វៀតណាម​ជាប្រទេស​មួយមាន​ការ រួមវិភាគ​​ទាន​យ៉ាងសកម្ម សម្រាប់សន្តិសុខតំបន់និងសក​លលោក៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ