07/10/2018 11:50 GMT+7 Email Print Like 0

ជំនាញការជប៉ុនលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

កាសែតជប៉ុន Times កាសែតជាភាសាអង់គ្លេសធំបំផុតនៅប្រទេសជប៉ុន ក្នុងច្បាប់ចេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ បានចុះផ្សាយអត្ថបទ របស់សាស្ត្រាចារ្យ Ryo Ikebe ដេប៉ាឌឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Senshu ស្តីពីកិច្ចសហប្រតិបត្តិ ការក្នុងតំបន់ទន្លេមេគង្គ - ជប៉ុននិងតួនាទីរបស់វៀតណាម។

ជំនាញការជប៉ុនលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

អត្ថបទនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាអនុតំបន់ទន្លេមេគង្គរួមមានប្រទេសវៀតណាម ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា។  មហាអនុតំបន់ទន្លេមេគង្គមានសក្តានុពលក្លាយទៅជាមជ្ឈមណ្ឌលនៃការផលិតនិងការប្រើប្រាស់​របស់អាស៊ានហើយគឺជាកត្តាសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃសកល។

សាស្រ្តាចារ្យ Ikebe បានសង្កត់ធ្ងន់ថា ដោយមានទីតាំងស្ថិតនៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ ហើយ​វៀត​ណាម​បានចូលរួមយ៉ាងសកម្ម ក្នុងយន្តការកិច្ចសហប្រតិបត្តិការនៃមហាអនុតំបន់មេគង្គ ក្នុងនោះបានយកចិត្តទុកដាក់ពិសេសលើ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនផងដែរ។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ខែតុលា នៅ ទី​ក្រុង​តូក្យូ ដែលបានគូសសញ្ញាខួបលើកទី១០នៃការបង្កើតនិងអភិវឌ្ឍយន្តការសហប្រតិបត្តិការនេះ។ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ