01/07/2020 13:30 GMT+7 Email Print Like 0

ជំងឺរាតត្បាត Covid-19 ៖ មនុស្សជាង ១០,៤ លាននាក់បានឆ្លងវីរុស Sars – Cov-2


 បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺ COVID-19 នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីល។ (រូបថត៖ AFP / TTXVN)
 

យោង​តាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៣០ ខែមិថុនា (តាម​ម៉ោង​នៅវៀត​ណាម​) ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនឡើងដល់ ៥០៧.៥១៨ នាក់នៅទូទាំងពិភពលោក ខណៈ​ដែល​អ្នកឆ្លងជំងឺនេះមានចំនួន ១០.៤០២.៦៣៧ នាក់។
 
បច្ចុប្បន្ន​នេះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺឆ្លងនេះ ដែលមាន​ករណីឆ្លងជំងឺចំនួន ២.៦៨១.៧៧៥ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១២៨.៧៧៧ នាក់។ បន្ទាប់មក​គឺប្រទេសប្រេស៊ីលដែលមាន ករណីឆ្លងជំងឺចំនួន ១.៣៧០.៤៨៨ ករណីនិងមានអ្នកស្លាប់ចំនួន ៥៨.៣៨៥ ​នាក់។
 
រីឯប្រទេស​រុស្ស៊ីវិញមានអ្នកឆ្លងជំងឺចំនួន ៦៤១.១៥៦ ករណី និងអ្នកស្លាប់ ជាង ៩.០០០ នាក់ ហើយប្រទេស​ឥណ្ឌាមាន​អ្នកឆ្លង​ជំងឺចំនួន ៥៦៧.៥៣៦ ករណីនិងមានអ្នកស្លាប់​ជិត ១៧.០០​០ នាក់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ