15/03/2021 13:30 GMT+7 Email Print Like 0

ជំងឺកូវីដ-១៩៖ វៀតណាមមិនកត់ត្រាអ្នកឆ្លងជំងឺថ្មីណាមួយទេ ហើយមានមនុស្សជាង ១ ម៉ឺននាក់បាន ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ហើយ

រូបថតឧទាហរណ៍ (ប្រភព៖ក្រសួងសុខាភិបាលវៀតណាម)
 

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ១៨៖០០ នាថ្ងៃទី ១៣ ខែមីនា ដល់ម៉ោង ៦៖០០ នាទីថ្ងៃទី ១៤ ខែមីនា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មី ណាមួយទេ។

ករណីឆ្លងជំងឺកូវីដ-១៩សរុបនៅ វៀតណាមនៅតែមានចំនួន ២.៥៥៣ ករណី ក្នុងនោះ មានអ្នកជំងឺចំនួន ២.០៨៦ នាក់បានជាសះស្បើយ និងមាន ៣៥ ករណីបានស្លាប់។

ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បើយោងតាមព័ត៌មានពីកម្មវិធីចាក់ថ្នាំបង្ការជាតិបើក ទូលាយ (TCMR) បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១៣ ខែមីនា ចំនួនអ្នកដែលបានចាក់វ៉ាក់សាំង នៅវៀតណាមមានចំនួន ១០. ០៤១ នាក់។ មនុស្សទាំងនេះគឺជាកម្មាភិបាលនិងបុគ្គលិកពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ និង បុគ្គលិកពេទ្យបំពេញភារកិច្ចទទួលយកសំណាកតេស្តិ៍និងតាមដានស្វែងរកជំងឺ និងជាសមាជិក ក្រុមការពារទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងសហគមន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ