28/11/2017 10:01 GMT+7 Email Print Like 0

ជោគជ័យរបស់ឆ្នាំ APEC ២០១៧និងឋានៈរបស់វៀតណាម

ឆ្នាំ APEC វៀតណាម ២០១៧ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាង ត្រចះត្រចង់ គូសសញ្ញាពិសេសគឺសប្តាហ៍ជាន់ខ្ពស់ APEC លើកទី២៥ដែលបានប្រារពនៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ពីថ្ងៃទី៦ដល់ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជោគជ័យនេះ ជាសមិទ្ធផលថ្មីក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ វៀតណាម លើកកំពស់កិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញមានបទសរសេរ បូកសរុបនូវសកម្មភាពនៃឆ្នាំ APEC ២០១៧ ក៏ដូចជាការគូសសញ្ញាសម្គាល់ ពិសេសរបស់វៀតណាមតាមរយៈសកម្មភាពកិច្ចការបរទេសសំខាន់ៗនេះ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញថ្លែងមតិនៅ
សន្និសីទកាសែតមួយក្នុងក្របខ័ណ្ឌនៃសប្ហាហ៍ជាន់ខ្ពស់ APEC

ជាបឋម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា ការទទួលរៀបចំ APEC ២០១៧ ជាកិត្តិយស ព្រមទាំងជាភារកិច្ចដ៏ធំធេង សម្តែងពី ទំនុកទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម និងជាឱកាស ដើម្បី វៀតណាមអនុវត្តន៍ជាក់ស្តែង គោលមាគ៌ាកិច្ចការបរទេសរបស់ប្រទេសជាតិ។ ហេតុដូច្នេះបានជាវៀតណាមបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ដោយប្រមូលផ្តុំការចូលរួមរបស់ប្រព័ន្ធនយោបាយ និងប្រជាជន​ទាំងមូល។ តាមនោះ ឆ្នាំ APEC វៀត ណាម សប្តាហ៍ជាន់ខ្ពស់ APEC ទទួលបានលទ្ធផលហួសពីការរំពឹងទុករបស់បណ្តាប្រទេសសមាជិក APEC ក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។

វៀតណាមគូសសញ្ញាពិសេសក្នុងដំណើរការសហប្រតិបត្តិការ APEC

ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ APEC ត្រូវបានបង្ហាញតាមរយៈតួរលេខជាក់លាក់។ ពោលគឺ ថ្នាក់ដឹក នាំខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ ក្នុងនោះ មានថ្នាក់ដឹកនាំជួរមុខពិភព លោកដូចជា អាមេរិក ចិន រុស្ស៊ីនិងជប៉ុនគឺសុទ្ធតែមានវត្តមាននៅទីក្រុង Da Nang ផងដែរ។ ទីពីរ ជំនួបនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំ APEC ជិត១០០ ដែលប្រព្រឹត្តទៅក្នុងឱកាសនេះ ជាសក្ខីភាព បញ្ជាក់នូវឋានៈរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើផែនទីនយោបាយ សេដ្ឋកិច្ចពិភពលោក ក៏ដូចជាការសន្យាយ៉ាងខ្លាំងក្លារបស់ខឿនសេដ្ឋកិច្ចសមាជិកក្នុងដំណើរការសហប្រតិបត្តិការ APEC។ ប្រការនេះបានអះ​អាង​តួនាទីយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់ក៏ដូច ជារបស់ប្រទេសសមាជិក APEC រួមទាំងថ្នាក់ដឹកនាំ APEC សម្រាប់ វៀតណាម។

រួមជាមួយគ្នានោះ សហគ្រាសចំនួន៤ពាន់អង្គភាពដែលចូលរួមបណ្តាព្រឹត្តិការនៃសប្តាហ៍ជាន់ខ្ពស់ APEC ជា​តួរ​លេខ​ឯតគ្គកម្ម ដែលបើកចេញយថាទស្សន៍ថ្មីអំពីកំណើនវិនិយោគ ពាណិជ្ជកម្ម និងធ្វើអាជីវកម្មសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងវៀតណាម។

មានឯកសារចំនួន៨បានអនុម័តនៅក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ក្នុងនោះ សំខាន់បំផុតគឺសេចក្តីថ្លែងការណ៍ជាន់ខ្ពស់ Da Nang “បង្កើតកម្លាំង ចលករថ្មី រួមគ្នាពូនជ្រុំអនាគត”  APEC បានសម្តែងនូវ សារខ្លំាងក្លាមួយស្តីពីការប្តេជ្ញារក្សាតម្លៃគោលគឺជម្រុញសេរីភាពពាណិជ្ជកម្មនិងវិនិយោគ និងគាំទ្រព្រព័ន្ធពាណិជ្ជកម្មពហុភាគី។

នាំមកឱកាសធំធេងសម្រាប់ប្រទេសជាតិ

មិនត្រឹមតែបញ្ជាក់នូវសមិទ្ធិដែលវៀតណាមទទួលបានក្នុងដំណើរការសហប្រតិបត្តិការ APEC ប៉ុណ្ណោះទេ សប្តាហ៍​ជាន់ខ្ពស់ APEC ២០១៧ថែមទាំងរួមចំណែកសំខាន់ក្នុងការធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសសមាជិក។ ក្នុងឱកាសនេះក៏ប្រព្រឹត្តទៅដំណើរទស្សនកិច្ចជាផ្លូវការចំនួន ៤ នៅវៀតណាមដែលក្នុងនោះមានដំណើរទស្សនកិច្ចមានចរិតលក្ខណៈប្រវត្តិសាស្ត្រ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកដំបូង បន្ទាប់ពីមហាសន្និបាតលើកទី ១៩ របស់បក្សកុម្មុយនិស្តចិន។ ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅ​វៀតណាមក្នុងអាណត្តិដំបូងរបស់ខ្លួន។ លើស ពីនេះទៅទៀត វៀតណាមក៏បានទទួលប្រធានាធិបតីជីលីនិងនាយករដ្ឋមន្ត្រី កាណាដាទៀតផង។

ការជួបសន្ទនា ជួបប្រាស្រ័យទ្វេភាគីជិត ៥០ ជំនួបរវាងថ្នាក់ដឹកនាំវៀតណាម ជាមួយដៃគូក្នុងសប្តាហ៍ជាន់ខ្ពស់បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ពោលគឺកិច្ចព្រមព្ព្រៀងសហប្រតិបត្តិការចំនួន១២១មានតម្លៃជិត២០ពាន់លានដុល្លារត្រូវបានចុះហត្ថលេខា។ ក្រៅពីនោះ នេះក៏ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមជាមួយ មិត្តភក្តិអន្តរជាតិអំពីប្រទេសវៀតណាមមានសក្កានុភាព​អភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើអាជីវកម្ម និងទេសចរណ៍ជាដើម។

បញ្ចប់អត្ថបទនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា ជោគជ័យយ៉ាងត្រចះត្រចងនៃឆ្នាំ APEC ២០១៧ ជាពិសេសគឺសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺដោយសារការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់។ រួមជាមួយគ្នា នោះជាការគាំទ្រនិងសហប្រតិ បត្តិការជិតស្និទ្ធរបស់សមាជិក APEC ទាំងអស់ផងដែរ។ ជោគជ័យនេះបានបើកចេញគ្រាអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕

តាម  VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ