01/04/2016 09:55 GMT+7 Email Print Like 0

ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត


ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត (Image: VOV)

នៅសន្និសីទកាសែតនារៀលថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ​ឆ្លើយ​សំណួរ​របស់​មជ្ឈដ្ឋាន​សារ​ព័ត៌​មាន​ទាក់​ទិន ដល់ការដែលស្ថានីយ៍ខួងប្រេង​HD 943 របស់​ចិនដែល​កំពុង​មាន​វត្តមាន ​នៅតំបន់​ត្រួត​ស៊ីគ្នា​ដែល​មិន​ទាន់​កំណត់​ បានរវាងវៀតណាមនិងចិន អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម​ លោកស្រី Pham Thu Hang បានសម្តែង​ការព្រួយបារម្ភរបស់វៀតណាម៖

​«តាមសេចក្តីប្រកាសរបស់ចិនថា៖ តំបន់ដែលស្ថានីយ៍ខួងប្រេង HD 943​របស់​ចិនកំពុង​ធ្វើសកម្មភាព​ចំណុះ​តំបន់​សមុទ្រ​នៅខាង​ក្រៅឈូង​សមុទ្រ​Bac Bo គឺជាតំបន់ដែលវៀតណាម និងចិនកំពុងធ្វើការចរចារដើម្បីកំណត់​បាន។ ដោយ​ហេតុ​នេះ ភាគីទាក់ទិននានាត្រូវជៀសវាងរាក់សកម្មភាព ដោយ​ឯកតោភា គីដែល​អាច​ធ្វើឲ្យ​ស្ថាន​ភាព​ស្មុគស្មាញ​ថែមទៀត​ មិននាំមកនូវ​ផលប្រយោជន៍សំរាប់ការចរចារ កំណត់នៅដែនសមុទ្រនេះបានឡើយ។​វៀត​ណាមធា​នាសិទ្ធិនិង ផលប្រយោជន៍ខាងគតិយុត្តិរបស់ខ្លួន ចំពោះតំបន់​នេះសម​ស្រប នឹងច្បាប់អន្តរជាតិ ក្នុងនោះ មាន​អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់​សមុទ្រឆ្នាំ​១៩៨២ និងការពិតជាក់ស្តែង៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ