11/02/2019 00:01 GMT+7 Email Print Like 0

ជួរភ្នំ ហ័ងលៀនសើន (Hoang Lien Son) - ទីកន្លែងមកកម្សាន្តដ៏ចាប់ចិត្តក្នុងឆ្នាំ២០១៩ លើពិភពលោក។

នា​ចុង​ឆ្នាំ២០១៨ ​ទស្សនាវដ្តី​ National Geographic របស់​សហរដ្ឋអាមេរិក បាន​​ប្រកាស​​ទីកន្លែង​មក​កម្សាន្ត​ដ៏​ចាប់ចិត្ត​បំផុត​​ ក្នុង​ឆ្នាំ២០១៩ លើពិភពលោក​ រួម​មាន​២៨ ទីកន្លែង។ ជួរភ្នំ ហ័ងលៀន​សើន (Hoang Lien Son) ​ជាទីកន្លែង​ស្ថិត​នៅ​​​ទិសអាគ្នេយ៍​​នៃ​ភ្នំ Himalaya និង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ទិស​ពាយព្យ​នៃ​ប្រទេស​វៀតណាម ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ៧ ក្នុង​បញ្ជី​ឈ្មោះ ២៨ ទីកន្លែង​មក​កម្សាន្ត​ចាប់ចិត្ត​បំផុត ​​របស់​ទស្សនាវដ្តី National Geographic។ព្រមទាំង​ បាន​ជ្រើស​រើស​ជា​ទីកន្លែង​មកកម្សាន្ត​ដ៏​ចាប់​ចិត្តបំផុត​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ។

កំពូល Fansipan ដ៏មហិមា
 

“នេះគឺជាដំណើរការគួរឲ្យចាប់ចិត្តបំផុត និងបង្កើតបំផុសគំនិត ផ្លាស់ប្តូរចក្ខុវិស័យ តភ្ជាប់ភ្ញៀវទេសចរណ៍នឹងខឿនវប្បធម៌ ទីកន្លែងមកដល់និងគំនិតដែលជៈឥទ្ធពលដល់ពិភពលោក” លោក George Stone ប្រធានផ្នែកប្រែសម្រួលទេសចរណ៍នៃទស្សនាវដ្តីNational Geographic បានចែករំលែក។

ខ្សែកាបព្យួរ Fansipan សាប៉ា (Sa Pa) បានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុន Sun Group និងគូរប្លង់ដោយក្រុមហ៊ុនកាបព្យួរលេខមួយ លើពិភពលោក Doppelmayr Garaventa។
ខ្សែកាបកម្ពស់ ៣.១៤៣ ម៉ែត្រ បើសិនជាប្រៀបធៀបនឹងកំរិតទឹកសមុទ្រ។ ប្រព័ន្ធខ្សែ កាបនេះចេញធ្វើដំណើរពីជ្រលង មឿងហ័រ (Muong Hoa) ទៅឡើងដល់កំពូលភ្នំ Fansipan​។ ទូកន្ត្រក់យោងមួយអាចដឹកជញ្ជូនពី ៣០ ដល់ ៣៥ នាក់។  ដូច្នេះ ក្នុងមួយម៉ោង បរិមាណ​ភ្ញៀវបានដឹកជញ្ជូនចំនួន ២០០០ នាក់ ហើយកាត់បន្ថយពេលវេលាឡើងដល់កំពូលភ្នំ Fansipan ចំណាយតែ ១៥ នាទី ជំនួស ២ ថ្ងៃដើរលើផ្លូវបង្កប់ភាពគ្រោះថ្នាក់។ 


ទស្សនាវដ្តី National Geographicដ៏ល្បីឈ្មោះបានពិព័រណ៍នាថា “ដោយប្រព័ន្ធខ្សែកាបថ្មី ភ្ញៀវទេសចរណ៍មានឱកាសឡើងដល់កំ​ពូល​ភ្នំ Fansipan ដែលកម្ពស់ ៣១៤៣ ម៉ែត្រ។ ប៉ុន្តែតំបន់ភ្នំនេះនៅតែរក្សាទេសភាពសម្រស់ជាធម្មជាតិ ខុសនឹងរដ្ឋធានីហាណូយអ៊ូរអ។ ទោះបីឆ្ងាយពីរដ្ឋធានីហាណូយប្រហែល ៣១៣ គីឡូម៉ែត្រតាម​ទិស​ឦសាន”។

ដើម្បីគយគន់ទេសភាពសម្រស់ជាធម្មជាតិនៃទីកន្លែងមកកម្សន្តដ៏ចាប់ចិត្តលើពិភពលោកក្នុងឆ្នាំ២០១៩ ហ័ងលៀនសើន (Hoang Lien Son) ខ្សែកាប Fansipanគឺជាមធ្យោបាយធ្វើដំណើរល្អប្រសើរបំផុតសំរាប់ភ្ញៀវ។



ប្រព័ន្ធកាបចំនួន ៣ ខ្សែបានដឹកជញ្ជូនភ្ញៀវពីជ្រលង មឿងហ័រ (Muong Hoa) ទៅឡើងកំពូល
“ដំបូលផ្ទះនៃតំបន់ឥណ្ឌូចិន”.។ រូបថត៖ Sun World



ហ័ងលៀនសើន (Hoang Lien Son) កំណាត់ស្ថិតនៅទិសអាគ្នេយ៍នៃភ្នំ Himalayaនិងស្ថិតក្នុងភូមិសាស្ត្រទិស
ពាយព្យនៃប្រទេសវៀតណាម ដែលបានទស្សនាវដ្តីNational Geographic ជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជី
ឈ្មោះទីកន្លែងចាប់ចិត្តចំនួន ២៨ នៅតំបន់អាស៊ីអាគ្នេយ៍។ រូបថត៖ Sun World



នារដូវរងារ ជួនកាលកំពូលភ្នំ  Fansipan បានគ្របដណ្តប់ពណ៌សរបស់ទឹកកក។
រូបថត៖ Sun World



លើកំពូលភ្នំ  Fansipan មានទីកន្លែងមកកម្សាន្តនិងវត្តអារាមជាច្រើន។
រូបថត៖ Sun World



ផ្លូវបានកម្រាលដោយថ្មបានកសាងយ៉ាងស្អាត ដែលជួយភ្ញៀវបង្កើតចំណាប់អារម្មណ៍ងាយស្រួល
នៅពេលដើរលើភ្នំ ហ័ងលៀនសើន (Hoang Lien Son) ។ រូបថត៖ តឹតសើន



កំពូលភ្នំ Fansipan មានកម្ពស់ ៣១៤៣ បើសិនជាប្រៀបធៀបនឹងទឹកសមុទ្រ ដែលគឺជាទីកន្លែង
មកកម្សាន្តចាប់ចិត្ត និងថតរូបដ៏ស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាច្រើននាក់។
រូបថត៖ កាសែតរូបភាពវៀតណាម

 

ប្រព័ន្ធកាបចំនួន ៣ ខ្សែ ចេញដំណើរពីជ្រលង មឿងហ័រ (Muong Hoa) ឡើងដល់កំពូលភ្នំ Fansipan“ដំបូលផ្ទះនៃតំបន់ឥណ្ឌូចិន” ដែលដឹកជញ្ជូនភ្ញៀវឆ្លងកាត់ជ្រលងពោរពេញទៅដោយព្រៃធម្មជាតិស្រស់ស្អាត ឆ្លងកាត់ពពកពណ៌ស ហើយគយគន់ទេសភាពមហិមារបស់ជួរភ្នំ ហ័ងលៀនសើន (Hoang Lien Son) ។

ពីទីខ្ពស់ មើលឃើញពីបង្អួចនៃទូកន្ត្រក់កាប ភ្ញៀវអាចសង្កេតឃើញទេសភាពនៅតំបន់ពាយព្យ ដូចជា៖ វាលស្រែកាំជណ្តើរ នៅពេលស្រូវទុំឡើងពណ៌លឿង។ 

Guinness World Record បានប្រគល់ឯតទគ្គៈកម្មចំនួនពីរសំរាប់ប្រព័ន្ធកាបចំ​នួន​ ៣ ខ្សែដែលមានកម្ពស់រវាងស្ថានីយ៍ចេញដំណើរ និងស្ថានីយ៍មកដល់ខ្ពស់បំផុតលើពិភពលោក (១៤១០ ម៉ែត្រ) និងប្រព័ន្ធកាបចំនួន ៣ ខ្សែមានប្រវែងវែងបំផុត ( ៦២៩២.៥ ម៉ែត្រ)។ 


ក្រៅពីនេះ ក្រុមសំណង់វត្ត អារាមស្ថិតនៅកណ្តាលភ្នំព្រៃ ជួនកាលលេចចេញក្នុងពពកពណ៌ស ថែមទាំងសូរសម្លេងជួងលាន់ឡើង ដែលបង្កើតអារម្មណ៍សុខសាន្ត។

ក្នុងបណ្តាវត្ត អារាមនេះ ភ្ញៀវបានសែនថ្វាយព្រះពុទ្ធអមិតាភៈ - រូបព្រះពុទ្ធបដិមាធ្វើពីស្ពាន់ជាខ្ពស់បំផុត នៅវៀតណាម ដែលកម្ពស់ ២១,៥ ម៉ែត្រ និងបានអបស្លឹកស្ពាន់ដ៏ស្តើងរាប់ពាន់សន្លឹក ដែលមានកំរាស់ ៥ មីលីម៉ែត្រ។ រូបព្រះពុទ្ធបដិមានេះក៏គឺជាសំណង់កម្រមាន នៅប្រទេសវៀតណាម ផងដែរ។ ឈរនៅទីនោះ ភ្ញៀវអាចគយ គន់ទេសភាពរួមនៃជួរភ្នំហ័ងលៀនសើន (Hoang Lien Son) ។

កំពូលខ្ពស់បំផុតនៃភ្នំ Fansipan មានកម្ពស់ ៣.១៤៣ ម៉ែត្រ - នេះគឺជាដំណើរការសំខាន់ឡើងដល់ដំបូលផ្ទះនៅតំបន់ឥណ្ឌូចិន។ នៅទីនោះ ភ្ញៀវនឹងវង្វេងផ្លូវចូលក្នុងសមុទ្រពពកស្អាតអស្ចារ្យ ដូចជាការពិព័ណ៌នាពីជួរភ្នំហ័ងលៀនសើន (Hoang Lien Son) របស់ទស្សនាវដ្តី National Geographic។


ទីរួមស្រុក សាប៉ា (Sa Pa)

មកកម្សាន្តជួរភ្នំ ហ័ងលៀនសើន (Hoang Lien Son) ភ្ញៀវមិនត្រឹមតែអាចគយគន់ទេសភាពមហិមាកំពូល Fanxipanតែប៉ុណ្ណោះទេ។ ថែមទាំងមានឱកាសស្វែងយល់ទំនៀមទម្លាប់ វប្បធម៌របស់ជនជាតិទាំងប្រាំមួយរស់នៅទីនោះ ៖ ជនជាតិម៉ុង (Mong) ជនជាតិយ៉ាវ (Dao) ជនជាតិស្វាផុ (Sa Pho) ជនជាតិត៉ៃយ៉ៃ (Tay Giay) ជនជាតិគីញ (Kinh) ជនជាតិចិន ។ ភាពពិសេសនៃវប្បធម៌ នៅតំបន់ ហ័ងលៀនសើន (Hoang Lien Son) បានជំរុញវិស័យទេសចរណ៍ បង្កើតប្រភពអភិវឌ្ឍន៍ទេសចរណ៍។

ស្រុក សាប៉ា (Sa Pa) បានវិនិយោគអភិវឌ្ឍន៍ទេសចរណ៍សមាគមន៍ មកកម្សាន្តភូមិនិងតំបន់រស់នៅរបស់បណ្តាជនជាតិរស់នៅទីនោះ។ រហូតដល់បច្ចុប្បន្ននេះ លើទូទាំងស្រុក សាប៉ា (Sa Pa) មានទីកន្លែង homestayចំនួន ១៦០ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ តាវ៉ាន (Ta Van) ឃុំឡាវចាយ (Lao Chai) ឃុំបានហូ (Ban Ho) ឃុំតាភីន (Ta Phin) …ដែលទទួលបានរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ។

អាជ្ញាធរស្រុក សាប៉ា (Sa Pa)បានដាក់ចេញទិសដៅ “ក្លាយទៅកេរ្តិ៍ដំណែលទៅជាទ្រព្យសម្បត្តិ”និងសមាគមន៍នីមួយៗ ភូមិនីមួយៗ ត្រូវមានផលិតផលទេសចរណ៍ពិសេស។ ដើម្បីអនុវត្តន៍ទិសដៅនេះ ក្នុងរយៈពេលកន្លងមកនេះ ស្រុក សាប៉ា (Sa Pa) បានប្រមូលលើការអភិរក្សពិធីបុណ្យប្រពៃណី ដូចជា៖ ពិធីបុណ្យចុះស្រែ ពិធីបុណ្យ Roong pooc រាំជួង រាំផ្លិត…



ទីរួមស្រុក សាប៉ា (Sa Pa) បានគ្របដណ្តប់ដោយពពក ដែលបង្កើតទីស្ថានបុរាណនិងរ៉ូមែនទិក។
រូបថត៖ ត្រាងលីញ



តំបន់ផ្ទះ homestay ស្ថិតក្នុងភូមិ  តាវ៉ាន (Ta Van) គឺជាជម្រើសល្អសំរាប់ភ្ញៀវដែលចូលចិត្តសំរាក និងស្វែងយល់ជីវភាពរស់នៅរបស់ជនជាតិម៉ុង (Mong)។ រូបថត៖ តឹតសើន


ស្ពានពពកឆ្លងកាត់ជ្រោះ ស្ថិតក្នុងភូមិ តាវ៉ាន (Ta Van) ដែលជាទីកន្លែងល្បីឈ្មោះមួយ
នៅតាវ៉ាន (Ta Van)។ រូបថត៖ តឹតសើន



ភ្ញៀវទេសចរណ៍មើលឃើញស្ត្រីជនជាតិ ម៉ុង (Mong) តម្បាញសូត្រ នៅទីរួមស្រុក សាប៉ា (Sa Pa)។
រូបថត៖ ថុងធៀន

 

ក្នុងឆ្នាំ២០១៨ បរិមាណភ្ញៀវទេសចរណ៍មកកម្សាន្ត សាប៉ា (Sa Pa) ប្រហែល ៣២ លាននាក់ និងទទួលបានជាង ១០.០០០ ពាន់ លានដុង។

(តាមអគ្គនាយកដ្ឋានទេសចរណ៍)

បន្ទាប់ពីអភិរក្ស កសាងភូមិឡើងវិញ ស្រុក សាប៉ា (Sa Pa) បានរៀបចំបណ្តាពិធីបុណ្យ នៅទីរួមស្រុក ឃុំ និងបណ្តាភូមិ ។ ទន្ទឹមនឹងនេះ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីបុណ្យរដូវផ្ការីក ឬពិធីបុណ្យឈប់សំរាកក្នុងឆ្នាំ សំដៅទាក់ទាញនិងបំរើភ្ញៀវទេសចរណ៍។

នៅបណ្តាឃុំបានបង្កើតក្រុមសិល្បៈដែលត្រៀមជាសម្រេច ដើម្បីសម្តែងនិងបំរើភ្ញៀវ ចំនៅផ្ទះ homestay។ ហេតុដូច្នេះហើយ អភិរក្សវប្បធម៌ប្រជាជាតិផង បំរើភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកផង ដែលបង្កើតការងារ បង្កើនប្រាក់ចំណូលសំរាប់ប្រជាជនរស់ក្នុងតំបន់។

ទន្ទឹមនឹងនេះ ស្រុក សាប៉ា (Sa Pa) បានបង្កើនការងារជួសជុល ការពារវាលថ្មបុរាណ មឿងហ័រ (Muong Hoa) ដែលទទួលស្គាល់គឺកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ជាតិ និងប្រព័ន្ធវាលស្រែជណ្តើរ ក្នុងនោះមានឃុំ ទ្រូងចាយ (Trung Chai) ឃុំ តាវ៉ាន់ (Ta Van) ឃុំ ហៅថាវ (Hau Thao) ឃុំ សាសាហូ (Sa Sa Ho) ដែលទទួលស្គាល់គឺរមណីយដ្ឋានជាតិ។ នេះគឺជាចំណុចសំខាន់ បង្កើតទេសភាពធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ ទាក់ទាញភ្ញៀវមកទស្សនាបណ្តាភូមិរស់នៅរបស់បងប្អូនជនជាតិ។


ក្បែរប្រព័ន្ធកាបឡើងដល់កំពូល Fanxxipan ខ្សែផ្លូវដែលឆ្លងកាត់ឧទ្យានជាតិ ហ័ងលៀនសើន (Hoang Lien Son) និងឡើងដល់ដំបូលផ្ទះនៃតំបន់ឥណ្ឌូចិនគឺជាទីន្លែងមកទស្សនាចាប់ចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។ ក្រុមភ្ញៀវចាប់ធ្វើដំណើរពីកម្ពស់ ១.៩០០ ម៉ែត្រ នៅស្ថានីយ៍ ត្រាមតូន (Tram Ton) និង ដើរឡើងដល់ទីកន្លែងមានកម្ពស់ ២.៩០០ ម៉ែត្រ។ ចាប់ពីកម្ពស់នេះ ភ្ញៀវនឹងគយគន់ភូមិរបស់ជនជាតិម៉ុង (Mong) ជនជាតិយ៉ាវ (Dao) ជនជាតិយ៉ៃ (Giay)…  រស់នៅចង្កេះភ្នំ។ 
 


ភ្ញៀវសប្បាយរីករាយនិងពេញចិត្ត ដោយការគោរពរាប់អានភ្ញៀវរបស់ប្រជាជនរស់នៅទីនេះ។
រូបថត៖តឹតសើន



ភ្ញៀវដើរនិងទស្សនាភូមិ កាតកាត (Cat Cat) ។
រូបថត៖តឹតសើន



ភ្ញៀវជ្រើសរើសនិងទិញវត្ថុអនុស្សាវរីយ៍ដែលលក់ ក្នុងភូមិ កាតកាត (Cat Cat) ។
រូបថត៖តឹតសើន



វាលស្រែកាំជណ្តើរ ស្ថិតក្នុងជ្រលង មឿងហ័រ (Muong ៖Hoa) នៅរដូវមានទឹក។
រូបថត៖ ត្រាងលីញ





ឡើងដល់កំពូលភ្នំ Fansipanដោយដើរឆ្លងកាត់ព្រៃចាស់ និងបណ្តាភ្នំដ៏មហិមា។
រូបថត៖ បាង៉ុក


តាមការវាយតំលៃរបស់អ្នកវិទ្យាសាស្ត្រ និងទំហំ ៦០ ហិចតា ស្ថិតនៅលើកម្ពស់ពី ១០០០ ដល់ ៣០០០ ម៉ែត្រ បើសិនជាប្រៀបធៀបនឹងទឹកសមុទ្រ។ ឧទ្យានជាតិ ហ័ងលៀនសើន (Hoang Lien Son) បានចាត់ទុកដូចជាសួតពណ៌បៃតង ក្នុងតំបន់ពាយព្យ និងគឺជាទីកន្លែងមានសត្វព្រៃ និងរុក្ខជាតិ ដែលមានឈ្មោះក្នុងសៀវភៅក្រហម ត្រូវបានពិភពលោកត្រូវអភិរក្ស និងការពារ។

នាសព្វថ្ងៃនេះ ឧទ្យានជាតិនៅតែបង្កប់ប្រការអាថ៌កំបាំងជាច្រើនអំពីរុក្ខជាតិបុរាណ។ ក្នុងនោះមានរុក្ខជាតិមួយចំនួនមិនទាន់ស្រាវជ្រាវ។ ហេតុដូច្នេះ ឧទ្យានជាតិ ហ័ងលៀនសើន (Hoang Lien Son) បានទទួលស្គាល់គឺឧទ្យានជាតិបេតិកភណ្ឌ ASEAN./.

 

ជារៀងរាល់ឆ្នាំ លើកំពូល Fansipan បានរៀបចំ“ពិធីបុណ្យរដូវផ្ការីកបើកទ្វារមេឃ Fansipan”អូសបន្លាយពីថ្ងៃទី ៩ កើត ខែមគសិរ ដល់អស់ខែមាឃ។ ពុទ្ធបរិស័ទ និងភ្ញៀវមកពីគ្រប់ទិសទីនឹងមកដល់និងសែនថ្វាយនៅ  បណ្តាវត្ត អារាម ដូចជា៖ ប៊ិច វ៉ឹនធៀនទឺ (Bich Van Thien Tu) ដាយក្វាក ដាយហ៊ុងជូង (Dai gac Dai Hong Chung) រូបព្រះពុទ្ធបដិមាព្រះពុទ្ធអមិតាភៈ ផ្លូវ ឡាហាន (La Han) គីមសើនបាវថាំងទឹ (Kim Son Bao Thang Tu) រូបព្រះពុទ្ធបដិមាព្រះម៉ែគង់ស៊ីអ៊ីម...


អត្ថបទ៖ ថុងធៀន រូបថត៖ កាសែតរូបភាពវៀតណាម
និងសម្ព័ន្ធក្រុមហ៊ុន Sun World

 

បណ្តាអត្ថបទបានផ្សាយ