08/04/2016 09:41 GMT+7 Email Print Like 0

ជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព


លោក Nguyen Quang Vinh អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមថ្លែងមតិ

វេទិកាស្តីពីការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សហ គមន៍​អង្គភាព​អាជីវកម្ម​ទទួល​បាន​ផលប្រយោជន៍​ដូចម៉េ្តចពីរ​បៀបវារៈ២០៣០ បានប្រព្រឹត្តទៅនាថ្ងៃទី៧ខែ​មេសាឆ្នាំ២០១៦​ នៅទីក្រុងហាណូយ។ នៅក្នុង​វេទិការ​នេះ លោក​ Nguyen Quang Vinh អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀត​ណាម​បានឲ្យ​ដឹង​ថា របៀបវារៈ២០៣០ ដោយមានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពចំនួន១៧​នោះ ជាសេចក្តី​អំពាវនាវ​ឲ្យអង្គភាព​អាជីវកម្ម បន្តតួនាទី ក្នុងដំណើរការឆ្ពោះទៅខឿនសេដ្ឋកិច្ចសកល​សមភាព និរន្តរភាព និង​ធ្វើសមាហ​​រណកម្មស៊ីជម្រៅ។ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម រួមជាមួយក្រុម ប្រឹក្សា​អង្គភាព​អាជីវកម្ម ដើម្បី​ការអភិវឌ្ឍន័​និរន្តភាពវៀតណាម សន្យាថាជាអ្នក ស្ម័គ្រចិត្ត​ឈាសន​មុខគេក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​និងផ្គត់ផ្គងឲ្យអង្គ ភាពអាជីវកម្មនៅវៀតណាមនូវការណែនាំ សំដៅគោលដៅ​នេះបាន​អនុវត្ត​ប្រក​ប ដោយជោគ​ជ័យ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ