26/01/2016 10:00 GMT+7 Email Print Like 0

ជួយឧបត្ថម្ភបុណ្យចូលឆ្នាំវកអដ្ឋស័ក២០១៦ទាន់ពេលវេលា​​គ្រប់​គ្រាន់​និង​ចំមុខ​សញ្ញា​


រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen

នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួង​ការងារ យុទ្ធជនពិការនិងសង្គមកិច្ច​វៀតណាម លោកស្រី Pham Thi Hai Chuyen ក្នុង​នាទី៖ ប្រជាជនសួរ​រដ្ឋមន្ត្រី​​ឆ្លើយ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។ រដ្ឋមន្ត្រី Pham Thi Hai Chuyen បានអះ​អាង​ថា៖ ការយក​ចិត្តទុក​ដាក់ ចំពោះប្រជាជននិយាយ​រួម បណ្ដាគ្រួសារគោលនយោបាយ​ អ្នកមាន​គុណូប​ការៈ​ អ្នកក្រីក្រនិយាយ​ដោយ​ឡែក ក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណី ជាគោល​មាគា៍មុនក៏ដូច​ជាក្រោយ​របស់​បក្ស និង​រដ្ឋ​វៀត​ណាម​។ រដ្ឋ​មន្ត្រី Pham Thi Hai Chuyen​បានអោយដឹងថា៖

“​នាថ្ងៃទី៨ ខែ​មករា ឆ្នាំ ២០១៦ ប្រធានរដ្ឋបានចេញសេចក្ដីសម្រេចចិត្តអំពីការ​ជូនអំណោយ​ចំពោះ​បណ្ដា​មុខ​សញ្ញា មាន​គុណូប​ការៈ​ ចំពោះបដិវត្តន៍​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីឆ្នាំវក​អដ្ឋស័ក​២០១៦។ តាម​នោះ បណ្ដា​មុខ​សញ្ញា​បាន​ទទួល​អំ​ណោយនៅកំ​រិត ៤០ហ្មឺនដុង និង២០ហ្មឺន​ដុង។ អ្នកមាន​គុណូបការៈ​ នឹងបានទ​ទួល​អំណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី​២០១៦​នេះ ដោយមានទឹកប្រាក់ចំនួន ៤៣៧ពាន់លានដុង។”​ 

ចំពោះ​បណ្ដាគ្រួសារក្រីក្រ ខ្វះស្បៀងអាហារ ក្រសួង​ការងារ យុទ្ធជនពិការ​និងសង្គម​កិច្ច​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​ចំនួន១២ពាន់​តោន សំរាប់មនុស្ស​ជាង៨០ហ្មឺន​នាក់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ