25/05/2017 10:34 GMT+7 Email Print Like 0

ជួយឧបត្ថម្ភជនពិការសម្របខ្លួនទៅក្នុងសហគមន៍


 បណ្តុះបណ្តាលវិជ្ជាជីវៈកុមារពិការភ្នែក

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុង Da Nang សម្ព័ន្ធសមាគម​ទទួលបន្ទកជន​ពិការ វៀតណាម​បាន​រៀប​ចំសិក្ខាសាលា ស្តីពីតួនា​ទី​របស់​អង្គការ​​ជន​ពិការក្នុងការជម្រុញ ការអនុវត្ត​ជាក់ស្តែង​សិទ្ធិរបស់​ជនពិការ។
 
នៅក្នុងសិក្ខាសាលានេះ សម្ព័ន្ធសមាគម ទទួលបន្ទុកជនពិការក៏មានបំណង ចង់ឲ្យ​រដ្ឋបន្តផ្តោតការយក​ចិត្តទុក​ដាក់លើការ អនុវត្តជាក់ស្តែង​សិទ្ធិរបស់​ជនពិការ មាន​គោលនយោបាយជួយឧបត្ថម្ភជនពិការ ដូចជា គាំពារសង្គម ថែទាំ​សុខភាព ផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ផលិតកម្ម និងដោះ ស្រាយ​បញ្ហាការងារ​ធ្វើជាដើម​។ លោក Nguyen Ngoc Lam អនុប្រធានសម្ព័ន្ធ សមាគម​ទទួលបន្ទុក​ជនពិការវៀត​ណាម បានឲ្យដឹងថា៖
 
​​“នាប៉ុន្មានឆ្នាំកន្លងទៅ បណ្តាសមាគមជនពិការបានដោះស្រាយការងារធ្វើ សម្រាប់ជន​ពិការ។កម្មវិធី​ផ្តល់ប្រាក់​កម្ចី​សម្រាប់បង្កើតការងារធ្វើឲ្យជនពិការគឺល្អ ណាស់។ ជាងនេះទៅទៀត មានសមាគម​ខ្លះបានបង្កើត​មជ្ឈមណ្ឌលជួយខ្លួនឯង របស់ជនពិការ ដោយប្រមូលជនពិការផលិតផលិតផលសិប្បកម្ម និងចលនាឲ្យ ​សហគ្រាសទទួលជនពិការ​ចូលធ្វើការផងដែរ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ