10/07/2018 09:46 GMT+7 Email Print Like 0

ជួយសង្គ្រោះសមាជិកក្រុមបាល់កុមារទាត់ថៃចំនួន ៤ នាក់

ខភាពរបស់កីឡាករទាំងនេះគឺល្អ ហើយកំពុងទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ។

ក្នុងយុទ្ធនាការជួយសង្គ្រោះជាលើកដំបូងនាថ្ងៃទី ៨ កក្កដា ឆ្នាំ២០១៨ កងកម្លាំងមានសមត្ថកិច្ចបានបញ្ជូនកីឡាករ​បាល់ទាត់ចំនួន ៤ នាក់ចេញមកក្រៅរូងភ្នំ Tham Luang ចំណុះខេត្ត Chiang Rai នៅភាគខាងជើងប្រទេសថៃប្រកបដោយសុវត្ថិភាព។ សុខភាពរបស់កីឡាករទាំងនេះគឺល្អ ហើយកំពុងទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ។ លើសពីនេះទៀតកងកម្លាំងជួយសង្គ្រោះក៏បានបញ្ជូនកុមារចំនួន ៤ នាក់ផ្សេងទៀតទៅកាន់ទី​តាំង​សុវត្ថិភាពជាងនៅក្នុងរូងភ្នំនេះដែរ។ ដូច្នេះ នៅក្នុងរូងភ្នំនៅមានកីឡាករចំនួន ៨ នាក់ និងគ្រូបង្វឹកមួយនាក់ទៀតហើយការងារជួយសង្គ្រោះត្រូវបានផ្អាករហូតដល់ថ្ងៃទី ៩ កក្កដា។

យោងតាមផែនការ នាថ្ងៃទី ៨ កក្កដា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានចុះទៅកាន់ទីកន្លែងកើតហេតុ ផ្ទាល់ដើម្បីតាមដាននិងលើកទឹកចិត្តក្រុមជួយសង្គ្រោះផងដែរ៕។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ