01/11/2017 11:42 GMT+7 Email Print Like 0

ជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងជនពិការទាក់ទងផ្ទាល់ជាមួយសេវាពិនិត្យព្យាបាលជំងឺ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូកសរុបគំរោងការ “ស្តារកាយសម្បទា” ក្នុងសហគមន៍សម្រាប់ជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំដែលអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម ដំណាក់កាល ២០១៤-២០១៧ និងអនុវត្តផែនការរបស់ផ្នែកសុខាភិបាលអនុវត្តសារាចររបស់គណៈលេខា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ស្តីពីការងារដោះស្រាយផល វិបាកដោយជាតិគីមីពុលពណ៌លឿងទុំដោយអាមេរិកប្រើប្រាស់នៅវៀតណាម នាគ្រាសង្គ្រាមដំណាក់កាល​២០១៧​-២០២០។ 


ប្រគល់ផ្ទះមេតាធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin (រូបថតៈ Doan Hung)

នៅក្នុងសន្និសីទនេះអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Viet Tien បានអះអាងថា គប្បីរក្សានិងបើកទូលាយ រូបសណ្ឋាន រកឃើញឆាប់ៗ ជួយជ្រៀមជ្រែងឆាប់ៗលើបញ្ហាពិការភាពចំពោះកុមារ ក្រោមអាយុ ៦ ឆ្នាំព្រមទាំងរៀបចំនិងអនុវត្តកម្មវិធីស្តារកាយសម្បទាដោយផ្អែកលើសហគមន៍។ លោក Nguyen Viet Tien បានស្នើឲ្យផ្នែកសុខាភិបាលនិងអង្គភាពពាក់ព័ន្ធនានា បង្កើនការជួយជនរងគ្រោះនិងជនពិការ បានទាក់ទងផ្ទាល់ជាមួយ សេវាពិនិត្យព្យាបាលជំងឺនិងស្តារកាយសម្បទាតាមមូលដ្ឋានសុខាភិបាលនានា។
ជាពិសេសលើកកំពស់សមត្ថភាពផ្តល់សេវាពិនិត្យព្យាបាលជំងឺនិងបង្កើនការងារ បណ្តុះបណ្តាលកម្មាភិបាល​ជំនាញស្តារកាយសម្បទា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ