14/09/2017 07:35 GMT+7 Email Print Like 0

ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងវៀតណាមនិងកម្ពុជា


ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងវៀតណាមនិងកម្ពុជា

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ឆ្នាំ ១៩៧៦ - ២៤ មិថុនា ២០១៧) នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជាការដ្ឋានទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម បានរួមសហការជាមួយបញ្ជាការដ្ឋានយោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទរៀបចំកិច្ចសន្ទនា “នាយទាហានវ័យក្មេងបញ្ជាការដ្ឋានទីក្រុង​ហូជីមិញ​កង​យោធភូមិភាគ ៧ នៃកងទ័ពប្រជាជនវៀតណាមនិងនាយទាហានវ័យក្មេងបញ្ជាការដ្ឋានយោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទ ៖ សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។ នៅទីនេះ នាយទាហានវ័យក្មេងវៀតណាមនិងកម្ពុជាបានអះអាងថា នឹងសកម្មអនុវត្តភារកិច្ចទំនាក់ទំនងការទូតការពារជាតិ ហើយរួមចំណែកសាងក្ដីជឿទុកចិត្តរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងនោះមានបញ្ជាការដ្ឋានទីក្រុងហូជីមិញនិងបញ្ជាការដ្ឋានយោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទ ។ តាមនោះរួមវិភាគទានរក្សារឹងមាំបរិយាកាសសន្តិភាព បង្កលក្ខណៈងាយស្រួលសម្រាប់បុព្វហេតុកសាង និងការពារមាតុប្រទេស៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ