10/11/2016 10:29 GMT+7 Email Print Like 0

ជួបប្រាស្រ័យមិត្តភាពប្រពៃណីវៀតណាម-ចិន


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមបានរួមសហការជាមួយសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិនរៀបចំសកម្មភាព ជួបប្រាស្រ័យមិត្តភាពប្រជាជន​វៀតណាម-ចិន ដោយប្រធានបទ “ជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងជួបប្រាស្រ័យប្រជាជនបណ្តាខេត្ត ក្រុងវៀតណាម-ចិន”។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖       “វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព​ជាមួយចិននិងចាត់ទុកនេះជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងក្នុងគោលនយោបាយ​ កិច្ចការ​​រ​បរទេសរបស់វៀតណាម។​ក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគ​ស្មាញ​​ដូចបច្ចុប្បន្ននេះ បក្សទាំងពីររដ្ឋទាំងពីរបានស្វិតស្វាញតាមគោលមាគ៌ាកសាងសង្គមនិយមដឹកនាំដោយបក្សកុម្មុនិស្ត ដែលសុទ្ធតែស្ថិតក្នុងដំណាក់កាលសំខាន់នៃកិច្ចការផ្លាស់ប្តូរថ្មីដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេស​ជាតិ”។

ថ្លែងមតិនៅក្នុងជំនួបនេះ លោក  Zhang Dejiang ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិនបានសម្តែងក្តីសោមនស្សរីករាយដែលបានចូលរួមការជួបប្រាស្រ័យនេះ ព្រមទាំងជឿជាក់ថា ជំ​នួប​នេះនឹងរួមចំណែកបង្កើនការយល់ដឹងនិងការជឿជាក់គ្នាទៅវិញទៅមកនិងជម្រុញថែមទៀតនូវទំនាក់ទំ​នង​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ