29/03/2016 10:36 GMT+7 Email Print Like 0

ជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣

នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ នៅខេត្ត Lang Son បាន​ប្រព្រឹត្តទៅជា​បន្ត​សកម្មភាព ក្នុង​ក្រប​ខ័ណ្ឌ នៃកម្មវិធី​ជួប​ប្រា​ស្រ័យ​មិត្តភាព​ការពារ​ ព្រំដែនវៀត​ណាម-ចិនលើក​ទី៣ឆ្នាំ២០១៦។ តាមរបៀបវារៈ រដ្ឋមន្ត្រីការពារប្រទេស​វៀត ណាម លោក Phung Quang Thanh និងរដ្ឋមន្ត្រីការពារជាតិចិនលោក Chang Wanquan នឹងធ្វើអធិបតី​សិក្ខា​សាលា​មិត្តភាព និងការជួបប្រាស្រ័យ​វប្បធម៌​សិល្បៈ។


អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Chang Wanquan

មុននោះ នារសៀល​ថ្ងៃទី២៧ ខែ​មិនា អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក​Nguyen Phu Trong បាន​អញ្ជើញ​ជួប​សន្ទនា​ ជាមួយរដ្ឋមន្ត្រី​ការពារជាតិចិន លោក​ Chang Wanquan ផងដែរ។ នៅក្នុង​ជំនួបនេះ លោក Nguyen Phu Trong បាន​វាយ​តម្លៃខ្ពស់ ចំពោះរាល់សកម្មភាពសហប្រតិបត្តិការ និងជួបប្រាស្រ័យរវាងកងទ័ព​នៃប្រទេស​ទាំង​ពី​នាពេលកន្លង​ទៅ និងស្នើឲ្យភាគីទាំងពីរបន្តរក្សាការជួបប្រា​ស្រ័យ​ជាន់​ខ្ពស់ រួមទាំង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​នូវយន្តការ​សហប្រតិបត្តិ ការលើវិស័យការពារជាតិ ដូចជាសន្ទនាគោលនយោបាយការពារជាតិ យាម ល្បាត​រួម​លើឈុងសមុទ្រ Bac Bo រួមចំណែកពង្រឹង​ដោយឥតឈប់ឈរ ទំនាក់​ទំនង​សន្តិភាព មិត្ត​ភាព​និង​សហប្រតិបត្តិ​ការ រវាងប្រទេសទាំងពីរ​វៀត​ណាម​និង​ចិន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​ស្នើឲ្យ​ភាគី​ទាំង​ពីរ រួមគ្នា​អនុវត្តល្អនូវមនសិការរួម និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋ ទាំងពីរ​ដោយ​សកម្មភាព​ជាក់​ស្តែង។ រួមជាមួយគ្នានោះ ត្រូវបង្កើនការជឿទុកចិត្ត​គ្នាទៅវិញ​ទៅ​មក និងលើក​កំពស់​ប្រសិទ្ធិភាព​ក្នុងការ​​រក្សាសន្តិភាព ស្ថិរភាពលើ​សមុទ្រខាងកើត ដោយឈរលើស្មារតីគោរពផលប្រយោជន៍ របស់គ្នានិងគោរព​ច្បាប់​អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ