24/07/2015 10:43 GMT+7 Email Print Like 0

ជួបប្រាស្រ័យជាមួយអវកាសយានិកPham TuanនិងVictor Vasilevich Gorbatko

ការជួប​ប្រាស្រ័យ​ជាមួយអវកាសយានិក Pham Tuan និង Victor Vasilevich Gorbatko បាន​ប្រព្រឹត្ត​ទៅ នាយប់ថ្ងៃទី២២​ខែ​កក្កដាឆ្នាំ២០១៥​ នៅក្រុងហាណូយ ក្នុងឱកាសរំ​លឹកខួបលើកទី​៣៥ នៃ​ដំណើរ​ហោះហើរ​ទៅ​អវកាស​វៀត​ណាម​​រុស្ស៊ី​ (ថ្ងៃទី២៣ខែ​កក្កដា)។ នៅក្នុងជំនួប​នេះ អវកាសយានិកទាំងពីរ​រូប បាន​ចែករំលែក អំពី​អនុស្សាវរីយ៍​ក៏ដូច​ជាអារម្មណ៍មុន នឹងចេញដំណើរនិងពេលវេលាហោះហើរ​លើអវកាស។ អវកាសយានិក Pham Tuan បាន​សម្តែង​នូវ​មោទនភាពរបស់ខ្លួន និង​រំជួលចិត្ត​ពេលនឹក​អាល័​យដល់​អារម្មណ៍​ដំបូង​តំណាង​ឲ្យ​វៀត​ណាម​ហោះ​ហើ​រ​​ទៅ​អវកាស។ អវកាស​យានិក Victor Vasilevich Gorbatko ក៏បានចែករំលែក​ថា​លោក​ជា អវកាស​យានិក​ទី២១ របស់រុស្ស៊ី និងទី៤៣ របស់​ពិភពលោក ហោះហើរ​ទៅអវកាស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ