02/05/2015 14:02 GMT+7 Email Print Like 0

ជួបប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ រំដោះភាគខាងត្បូងឯកភាពប្រទេស

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានសហ ការជាមួយសម្ព័ន្ធ​បណ្ដា​អង្គការមិត្តភាំពទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម រៀបចំជំនួប ប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិ​ក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវា រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ដំណាងជា​ភ្ញៀវអន្តរជាតិ អ្នកក្សិណសាក្សីប្រវត្តិសាស្ត្រជាង១០០នាក់ដែលធ្លាប់ចូលរួមការតស៊ូប្រឆាំងចក្រពត្តិអាមេរិក​សង្គ្រោះ​ជាតិ បានរួមគ្នាចែករំលែកមនោសញ្ចេតនារំលឹកឡើងវិញអនុស្សាវរីយ៍ ពេលវេលាគួរឲ្យ ចង់ចាំអំពី​ដំណាក់​​កាល​ត​ស៊ូមិនចេះនឿយហត់ដើម្បីសន្តិភាព ឯករាជ្យ ឯកភាព។វិលត្រឡប់មកវៀតណាម៤០ឆ្នាំ​ក្រោយ​ពី​ទិវារំដោះ បណ្ដាតំណាងសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះរាល់ស​មិទ្ធិផលដែលវៀតណាមទទួលបាន ព្រមទាំង​អះអាង​ថានឹងបន្តយកចិត្តទុកដាក់ គាំទ្រវៀតណាមក្នុងដំណើរការដោះស្រាយផលវិបាកដោយសង្គ្រាម កសាង​និង​​អភិវឌ្ឍន៍ប្រទេសជាតិ៕ 
 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ