18/11/2017 10:40 GMT+7 Email Print Like 0

ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧


ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុងហហាណូយ អនុ​រដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការ​បរទេសវៀត​ណាម លោក​ Bui Thanh Son ប្រធានសន្និសីទថ្នាក់​មន្ត្រីជាន់​ខ្ពស់ APEC ឆ្នាំ ២០១៧ អញ្ជើញជាអធិបតីពិ​ធី ជូនដំណឹងអំពី​លទ្ធផល​នៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដល់ស្ថាប័​នដំណាង​បរទេស និង​បណ្ដាអង្គការ​អន្តរជាតិ​នៅទីក្រុង​ហាណូយ។ អញ្ជើញចូលរួម​ពិធីនេះ មានតំណាងគណៈក​ម្មាធិការ​ជាតិ APEC ២០១៧ អនុគណៈកម្មការ​នៃគណៈកម្មាធិការ​ជាតិ គណៈកម្មាធិការលេខាធិកា​រដ្ឋានជាតិ APEC ​២០១៧ រួមទាំង​តំណាង​នៃស្ថាប័នតំណាង​បរទេស និងអង្គការអន្តរ​ជាតិនៅទីក្រុងហាណូយ ជិ​ត ៧០។

អញ្ជើញថ្លែងមតិនៅទីនេះ លោ​ក Bui Thanh Son បានសង្កត់ធ្ងន់ទៅលើលទ្ធ​ផលលេច​ធ្លោនៃ សប្ដាហ៍ជាន់ខ្ពស់ ​APEC ២០១៧ នៅទីក្រុង Da Nang។ ដោយមានការ​ចូលរួម​របស់មនុស្សជា​ង ១១​ពាន់រូប។ ជាពិសេស ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច ​APEC ទាំងឡាយសុទ្ធតែបាន​ចូល​រួម។
 
អនុរដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការបរ​ទេសវៀតណាម លោក Bui ​Thanh Son បានអះអាងថា៖ ​ដោយប្រធាន​បទ បង្កើតកម្លាំង​ចលករថ្មី​ រួមគ្នាពូនជ្រំអនាគតរួមនោះ ឯកសារ​រួម​ចំនួន ៨ ត្រូវបានអនុម័តនៅ សប្ដាហ៍ជាន់​ខ្ពស់​នេះ ជាពិ​សេសគឺសេចក្ដីថ្លែងការណ៍ជាន់ខ្ពស់ D​a Nang និងសេចក្ដី​ថ្លែងការណ៍​រួមនៃ​សន្និសីទ​អន្តររដ្ឋ​មន្ត្រីការ​បរទេស សេដ្ឋកិច្ច APEC បានអះអាងនូវការសន្យា​ដ៏ខ្លាំងក្លានៃប​ណ្ដាសមាជិក ចំពោះរាល់គោលដៅ និងតម្លៃស្នូល​នៃ APEC គឺជំរុញពាណិជ្ជកម្មសេរី​និងវិនិយោគ គាំទ្ររាល់ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី។
 
លោក Bui Thanh Son បានថ្លែងអំណរគុណ​ចំពោះការគាំទ្រ កិច្ចរួមសហករយ៉ាង​ជិតស្និទ្ធ​របស់បណ្ដា​ខឿន​សេដ្ឋកិច្ច​ជាសមាជិក និងការ​ជួយ​ឧបត្ថម្ភ​ជាក់ស្ដែង​របស់​ស្ថាប័ន​តំណាង​ខឿន​សេដ្ឋកិច្ច​ជាសមាជិក​នៅទី​ក្រុង​ហាណូយ​។
 
រីឯខ្លួនវិញ តំណាង ស្ថាប័នដំ​ណាងបរទេស និងបណ្ដាអង្គការ​អន្តរជាតិ​បាន​វាយតម្លៃខ្ពស់​ចំពោះ​រាល់លទ្ធផល​ដ៏សំខាន់ៗ​នៃសប្ដាហ៍ជាន់​ខ្ពស់ និងទូទាំងឆ្នាំ APEC ២០១៧ ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ