10/04/2018 15:56 GMT+7 Email Print Like 0

"ជីវភាព"របស់ស្នាមក្រយៅដៃ

ពី​ស្នាមក្រយៅ​ដៃ​ចំនួន ១០០០ របស់​មិត្តភក្តិ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បាន​បង្កើត​គំនូរ​​មួយ​ចំនួន​ ដោយ​​ការរំជួល​ចិត្ត​ពី​ស្នាមក្រយៅដៃ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បាន​បង្កើត​កម្រង​គំនូ កយ (Coi) ជីវភាព​ (វិជ្ជមាន​ និងអវិជ្ជមាន) នោះ​គឺជា​ស្នាដៃ​​មាន​លក្ខណៈ​ដោយឡែក ក្នុង​ការតាំងពិព័រណ៍​សិល្បៈ​សំរាប់គំនូរ​បោះពុម្ភ និង​បង្ហាញការរៀបចំ​ស្នាមក្រយៅ​ដៃ។

នេះគឺជា​ការតាំងពិព័រណ៍​លើកទី​ពីរ​របស់​សិល្បការិនីរូបនេះ មាន​ប្រធានបទ៖ “ជីវភាព​” រួម​មាន​គំនូរ​បោះពុម្ភ​ចំ នួន ១៩ ផ្ទាំង និង​គំនូរ​​គូរតាម​របៀប​រៀបចំ​ចំនួន ១ ផ្ទាំង។

សិល្បការិនី វូបាច​លាន (Vu Bach Lien) ចាប់ផ្តើម​រឿង​រ៉ាវ​ពី​​រូបភាព​ស្នាមក្រយៅ​ដៃ “ខ្ញុំ​ជា​ម្ចាស់​នៃជីវភាព​របស់​ខ្ញុំ ”។ ​ស្នាម​ក្រយៅដៃ​​ក្រោម​ពន្លឺព្រះអាទិត្យ ឬ​ក្រោម​​មេឃ​ភ្លៀង​ នៅតែ​រក្សា​​រូបភាព​ដើម​របស់​វា។

​ក្នុង​ការតាំងពិព័រណ៍ “ជីវភាព”​របស់​សិល្បការិនី វូ​បាច​លាន (Vu Bach Lien) បណ្តា​ស្នាដៃ​បាន​ប្រើប្រាស់​វត្ថុធាតុដើម និង​របៀប​ខុសគ្នា៖ ​ តាំងពីការបោះពុម្ភ​មាន​តែមួយ​ច្បាប់​គត់ ដល់ការបោះពុម្ភ lithograph លើ​ថ្ម ស័ង្គសី ឆ្លាក់​ឈើ...


វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូររបស់ខ្លួន  "គេ -ផ្នែកមួយនៃជីវភាពរស់នៅរបស់ខ្ញុំ"
- គំនូរបានបង្កើតពីស្នាមក្រយៅដៃចំនួន ១០០០០ ។ រូបថត៖ ខាញឡុង








ភ្ញៀវនិងអ្នកចូលចិត្តគំនូរមកទស្សនាបណ្តាគំនូរពិសេសរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។
រូបថត៖ ខាញឡុង


ការសម្តែងរបៀបរៀបចំស្នាមក្រយៅដៃ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។
រូបថត៖ ខាញឡុង

នោះគឺជាគំនិតនូវមនុស្សនិងអវកាស។ គំនូរនិមួយៗ បានដាក់តាំងនៅទីនោះបានបញ្ចេញទស្សនមួយអំពីជីវភាព  មាននៅនិងស្វិតរបស់សម្ភារៈ ដូចជាទ្រឹស្តីអំពីភាពប្រជាក់និងភាពក្តៅ  ការវិលទៅមកតាមលំដាប់លំដោយនៃជីវភាព។ ដំណើរស្វែងរកសោភណ្ឌភាព បានបញ្ចេញយ៉ាងច្បាស់លាស់ តាមរយៈ សិល្បៈគូរដោយការបោះពុម្ភ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមពី “មនុស្ស" និងឆ្ពោះទៅ“មនុស្ស"។

អញ្ជើញមកទស្សនាការតាំងពិព័រណ៍នេះ វិចិត្រករ វិចិត្រការិនីជាច្រើននាក់បានភ្ញាក់ផ្អើល ដោយគំនូរឈើឆ្លាក់មានទំហំធំពីរផ្ទាំង នោះជាគំនូរ“រដូវត្រជាក់មកដល់” និង“រដូវក្តៅមកដល់” ក្នុងគម្រោង ៤ រដូវ ឬគំនូរ “គេ - ផ្នែកមួយនៃជីវិតរបស់ខ្ញុំ” មានទំហំ ២០០ គុណ២០០ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១៦ វិចិត្រការិនីបានប្រើប្រាស់ស្នាមក្រយៅដៃរបស់មិត្តភក្តិចំនួន ១០០០០ ស្នាម ដើម្បីបង្កើតគំនូររបស់ខ្លួន “ជីវភាព” ឆ្លាក់ឈើ (ទំហំ ៤០០ គុណ ៤០០ សង្ទីម៉ែត្រ) “ធ្វើឲ្យរស់ឡើងវិញ” ឆ្លាក់លើឈើ គូរដោយផ្ទាល់ដៃ…

កម្រងគំនូរ "លោកិយ" បង្ហាញការរៀបចំក្រយៅម្រាមដៃរបស់មនុស្សជាច្រើននាក់ ដែលដិតលើក្រដាស រៀបចំក្លាយទៅជាគំនូរមានតែមួយគត់ផ្ទាំអ។ បង្កើតគំនូរលើសំពត់ពណ៌ខ្មៅមួយ  សំពត់បានរៀបចំពោរពេញដោយស្នាមក្រយៅដៃដែលបោះពុម្ភលើក្រដាស Hanji។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) ពាក់សំពត់នេះនិងអង្គុយ ដៃកាន់ស្នាមក្រយៅដៃរបស់ខ្លួន ក្នុងរយៈពេល ៤ ម៉ោង ចាប់តាំងពីពេលវេលាបើកដល់ពេលវេលាបិទការតាំងពិព័រណ៍។

វិចិត្រការិនី វូបាចលាន (Vu Bach Lien) បានប្រើពណ៌សនិងខ្មៅ ហើយរួមផ្សំនឹងមួយ ឬ ពីរពណ៌ផ្សេងៗទៀត ដើម្បីបង្កើតគំនូរ ក្នុងនោះ ទោះបីក្នុងគំនូរមានការរៀបចំយ៉ាងសាមញ្ញឬស្មុគស្មាញ ថែមទាំងមានផ្នែកជាច្រើនក៏ដោយ ប៉ុន្តែវិចិត្រការិនីរូបនេះបានយកចិត្តទុកដាក់លើផ្នែកលំអិតនិមួយៗ សំដៅបង្កើតភាពស្រស់ស្អាតពីស្នាមឆ្លាក់ ស្នាមគូរ ដើម្បីបានបញ្ចូលគំនិតរបស់វិចិត្រការិនី ក្នុងគំនូរទាំងនោះ។

សន្និដ្ឋានអំពីស្នាដៃរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) វិចិត្រករ លេហ៊ុយទៀប (Le Huy Tiep)  ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈវៀតណាម និយាយឲ្យដឹងថា៖ " ខាងក្រោយខ្នងគំនូរទាំងនោះ បើសិនភ្ញៀវទស្សនាជាស្ត្រី ខ្ញុំជឿជាក់ថា គេនឹងស្រឡាញ់ខ្លួនឯងជាងទៀត ព្រមទាំងជឿជាក់លើជីវភាព។ រីឯភ្ញៀវជាបរុសវិញ ខ្ញុំគិតថា គេនិងគោរពឯករាជ្យនិងបញ្ញារបស់ស្តីជាងទៀត។ ពីព្រោះ ក្នុងគំនូរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) បង្ហាញភាពឯករាជ្យនិងភាពខ្លាំងក្លា។ តើនេះពិតមែនជាការបង្ហាញសិទ្ធស្រ្តីទេ? "./.


បណ្តាស្នាមក្រយៅដៃបង្កើតគំនូររូបថតដ៏ពិសេស។
រូបថត៖ កុងដាត


វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូរមួយ ក្នុងការតាំងពិព័រណ៍ "ជីវភាព"។
រូបថត៖ ខាញឡុង


គំនូរ“រដូវក្តៅមកដល់” គឺគំនូរឈើឆ្លាក់ធំ និងមានទំហំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ) 
ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន”
របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ។
រូបថត៖ កុងដាត


គំនូរ “រដូវឈានមកដល់”គឺគំនូរឈើឆ្លាក់និងមានទំហំធំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ)  ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់
និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន”របស់របស់វិចិត្រការិនី វូបាចលាន
(Vu Bach Lien) ។ រូបថត៖ កុងដាត


គំនូរឈើឆ្លាក់“លោកិយ” មានតែផ្ទាំងមួយគត់ យកបំផុសគំនិតពីស្នាមក្រយៅដៃ។
រូបថត៖ កុងដាត


គំនូរឈើឆ្លាក់ “ផ្លូវពោរពេញដោយទឹកកក” មានទំហំ ៧០ គុណ ៧០ សង្ទីម៉ែត្រ ដែលវិចិត្រការិនី
វូបាចលាន (Vu Bach Lien)  បានសម្រេច នាឆ្នាំ២០១៤។ រូបថត៖ កុងដាត


គំនូរ“ពេលវេលា” គូរទឹកមុខទាំងបី ដែលបានប្រែប្រួលតាមពេលវេលា ក៏បានវិចិត្រការិនីយក
បំផុសគំនិតពីស្នាមក្រយៅដៃ។ រូបថត៖ កុងដាត


គំនូរ "សួរដោយខ្លួនឯង”បានបោះពុម្ភតាមរបៀប Litho លើក្រដាស
មានទំហំ ៧៧ គុណ ៦៧ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១០។ រូបថត៖ កុងដាត


គំនូរ“Party”, បោះពុម្ភតាមរបៀប Litho លើថ្ម មានទំហំ ២៦ គុណ ៣៣ សង្ទីម៉ែត្រ
ដែលបានសម្រេច នាឆ្នាំ២០១២។ រូបថត៖ កុងដាត


គំនូរឈើឆ្លាក់មួយយកបំផុសគំនិតពីស្នាមក្រយៅដៃនិងមានទំហំ ៧៥ គុណ ១៤០ សង្ទីម៉ែត្រ
ដែលជាសម្រេច នាឆ្នាំ២០១៥។ រូបថត៖ កុងដាត


“ជីវភាព”រួមមានគំនូរពីរផ្ទាំងឆ្លាក់លើឈើ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
រូបថត៖ កុងដាត

- ជិត ១០ ឆ្នាំ បន្ទាប់ពីការតាំងពិព័រណ៍លើកដំបូង ក្នុងការតាំងពិព័រណ៍លើកទីពីរ វិចិត្រការិនី វូបាចលាន (Vu Bach Lien)  រួមមាន៖ ស្នាដៃបោះពុម្ភចំនួន ១៩ ផ្ទាំង និងស្នាដៃរៀបចំ ១ ផ្ទាំង។

- ស្នាដៃតាមរបៀបរៀបចំដែលបានបង្កើតពីការបោះពុម្ភស្នាមក្រយៅដៃចំនួន ១៩០០ រួមផ្សំនឹងក្រណាត់និងចាក់ពុម្ភស្នាមក្រយៅដៃនោះដោយ ។ ដូច្នេះវិចិត្រការិនី វូបាចលាន (Vu Bach Lien)   បានទុកពេលវេលាជាច្រើន ដើម្បីធ្វើឲ្យសុក្រិតកម្រងគំនូររបស់គាត់។

អត្ថបទនិងរូបថត៖ កុងដាតនិងខាញឡុង


បណ្តាអត្ថបទបានផ្សាយ