16/06/2015 09:41 GMT+7 Email Print Like 0

ជីវភាពរបស់ម៉ារ៉ាកាំង

ដោយការរួមផ្សំរវាងបណ្តាពណ៌ដែលមានលក្ខណៈខាងកើត ប៉ុន្តែនៅមានលក្ខណៈទំនើប ឈុត​គំនូរ “ជីវភាពរបស់ម៉ារ៉ាកាំង” របស់វិចិត្រករង្វៀនខាក់ជីញបានផ្តល់ឲ្យទស្សនិកជន បង្ហាញ​​​​​​ពីអ្វីដែលប្លែកនិងចាប់ចិត្តអំពីជីវភាព និងមនុស្ស ក្នុងទីស្ថានសិល្បៈ សម័យ​បច្ចុប្បន្ន​នេះ​។
ទទួលសញ្ញាប័ត្រនៅមហាវិទ្យាល័យវិចិត្រឆ្នាំ២០០៤ វិចិត្រករង្វៀនខាក់ជីញមានស្នាដៃខាងគំនូរ​ថ្នាំលាយ​ប្រេង​​ល្អបង្គួរ ដោយការហាត់ពត់តាមរយៈបណ្តាការតាំងពិពណ៌ក្រុម តាំងពីសម័យនិស្សិត។ ដំណើរ​ការ​រៀន​សូត្រ​និងចូលរួមក្នុងបណ្តាការតាំងពិពណ៌ ដែលមានរបៀបបង្ហាញខុសគ្នា ជួនកាលចាត់ចែង សម្តែង សិល្បៈជាវីដេអូ,... ជួនកាលគឺគំនូរថ្នាំលាយប្រេង ម្រ័ក្សណ៍ខ្មុក…បានផ្តល់ឲ្យ​គាត់​មាន​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​នូវសិល្បៈ។ ហើយការព្យាយាមក្នុងការងារសិល្បៈ ត្រូវបានវិចិត្រករង្វៀនខាក់ជីញបង្ហាញយ៉ាងច្បាស់លាស់ក្នុងការតាំងពិពណ៌ឯកជន “ជីវភាពរបស់ម៉ារ៉ាកាំង”។

ឈុតគំនូរ“ជីវភាពរបស់ម៉ារ៉ាកាំង” បញ្ចេញរឿងរ៉ាវរបស់ខ្លូនឯង។ សង្កេតមើលយ៉ាងហ្មត់ចត់អាចទទួលអារម្មណ៍នូវបំណងប្រាថ្នានិងមហិច្ចតារបស់វិចិត្រករ។ នេះគឺគាត់ចង់កសាងរចនាបថដោយឡែករបស់ខ្លូនតាមរយៈបណ្តាវណ្ណកម្មពិសេសនេះ។ ឈុតគំនូរនេះបានបែងចែកជាប្រធានបទតូចដូចជា៖  “ស្វែងរកមុខមាត់ពិតប្រាកដ”  “រឿងតូចរឿងធំ” ...  ប៉ុន្តែក្នុងការតាំងពិពណ៌នេះ ទស្សនិកជនហាក់ដូចជាមើលឃើញនៅទីនេះបានទុកសារមួយ ដែលវិចិត្រករចង់ផ្តាំផ្ញើនៅផ្នែកខាងក្រោយគំនូរនិមួយៗ នេះគឺភាពឯកោក្នុងជីវភាពទំនើប។ ភាពឯកោនេះដល់កំរិតដែលមនុស្សនាសម័យទំនើបហាក់ដូចជាគ្មានអារម្មណ៍ត្រូវ “ក្លាយទៅជាម៉ារ៉ាកាំង"... ហេតុនេះស្ទើរតែគ្រប់តួអង្គទាំងឡាយក្នុងគំនូររបស់ង្វៀនខាក់ជីញមានមុខមាត់គ្មានអារម្មណ៍ មាន ភាពតោះតើយដូចជាមុខមាត់របស់ម៉ារ៉ាកាំង។ ហើយភាពតោះតើយ គ្មានអារម្មណ៍នេះហាក់ដូចជាកាន់តែក្លាយជាពិបាកយល់ ភាពអាថ៌កំបាំងក្នុងសំលៀកបំពាក់ប្រពៃណីអាវផាយបុរាណនិងពណ៌ងងឹត។ ហេតុនេះគំនូររបស់វិចិត្រករង្វៀនខាក់ជីញចាប់ចិត្តទស្សនិកជនដោយអារម្មណ៍ពិប្រាកដលាយនិងអារម្មណ៍មិនពិតប្រាកដ ហើយវាធ្វើទស្សនិកជនដាក់សំណួរឲ្យខ្លូនថា តើគេមានពេលណាធ្លាប់រស់ ធ្លាប់មានសកម្មភាពដូចម៉ារ៉ាកាំងហើយឬនៅ?

និយាយអំពីគំនិតផ្តួចផ្តើមនូវឈុតគំនូរ “ជីវភាពរបស់ម៉ារ៉ាកាំង” វិចិត្រករង្វៀនខាក់ជីញចែករំលែក៖ នេះគឺជាឈុតគំនូរមួយ ដែលខ្ញុំរក្សាទុកក្នុងអំឡុងពេលជាងពីរឆ្នាំកន្លងមកនេះហើយ យកគំនិតផ្តួចផ្តើមយ៉ាងចៃដន្យនៅពេលទៅតាមផ្លូវ ខ្ញុំឃើញយ៉ាងចៃដន្យម៉ារ៉ាកាំងមួយធំស្មើមនុស្សដាក់តាំងក្នុងហាងលក់សម្លៀកបំពាក់មួយនៅរដ្ឋធានីហាណូយ ខ្ញុំបានសួរខ្លូនឯងថាតើរវាងមនុស្សនិង “មនុស្ស"ម៉ារ៉ាកាំងមានទំនាក់ទំនងណាខ្លះជាមួយគ្នាទេ?

វិចិត្រករង្វៀនខាក់ជីញផ្ញើការរំជួលចិត្តរបស់ខ្លួនក្នុងស្នាមគូរនិមួយៗ

ការតាំងពិពណ៌ "ជីវភាពរបស់ម៉ារ៉ាកាំង" បានទាក់ទងការយកចិត្តទុកដាក់របស់មហាជនស្រឡាញ់សិល្បៈ

វណ្ណកម្ម “សមាធិ”

វណ្ណកម្ម “រឿងតូចរឿងធំពីរ”

វណ្ណកម្ម “ប្រុសនិងផ្កាឈូក”

វណ្ណកម្ម “ស្វែងរកមុខមាត់ពិតប្រាកដ ១”

វណ្ណកម្ម “ចង្រៀងពីរនាក់”

វណ្ណកម្ម “ស្វែងរកមុខមាត់ពិតប្រាដក៣”.

វណ្ណកម្ម “ជីវភាពរបស់ម៉ារ៉ាកាំងពីរ”
 
អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន
បណ្តាអត្ថបទបានផ្សាយ