20/06/2021 14:49 GMT+7 Email Print Like 0

ជាលើកដំបូងហើយ ដែលវៀតណាមទទួល​ព្យាយបាល​ជាបន្ទាន់​ជូនបុគ្គលិកអង្គការសហប្រជាជាតិឆ្លងជំងឺកូវីដ ១៩

នារយៈពេលកន្លងទៅ តាមសំណើររបស់អង្គការសហប្រជាជាតិ នោះ វៀតណាមបានទទួលព្យាបាលជំងឺជាបន្ទាន់ជូនអ្នកជំងឺម្នាក់ ដែលជាបុគ្គលិកអង្គការសហប្រជាជាតិឆ្លងជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសមួយក្នុងតំបន់។

រូបថត៖  VGP


អ្នកជំងឺត្រូវបានបញ្ជូនមកកាន់វៀតណាមតាមរយៈជើងយន្ដហោះឯកជនមួយរបស់ក្រុមការងារជួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (MEDEVAC) ។ ក្រោយរយៈពេលទទួលបានការព្យាបាលយ៉ាងសកម្មនោះ អ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវៀតណាម កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបន្តបំពេញការងាររបស់ខ្លួនផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមបានទទួលព្យាបាលអ្នកជំងឹម្នាក់ ដែលជាបុគលិកអង្គការសហប្រជាជាតិតាមយន្តការ MEDEVAC ដោយគូស សញ្ញាសម្គាល់នូវជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - អង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិគ្រប់ជាន់ថ្នាក់បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពជំនាញនិងលទ្ធភាពចូលរួមកាន់តែធំធេងរបស់ផ្នែកសុខាភិបាលវៀតណាមក្នុងការថែទាំនិងការពារសុខភាពប្រជាជន ក៏ដូចជារួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់ឋានៈប្រទេសជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ