22/09/2016 09:50 GMT+7 Email Print Like 0

ជាលើកដំបូងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម


ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដោយជ្រើសតាំងគណៈកម្មាធិការ បក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០

នាព្រឹកថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រកាស​សេចក្តី​សម្រេច​ចិត្ត​របស់​ការិយាល័យ​នយោបាយ ដោយជ្រើស​តាំងគណៈ​កម្មាធិការ​បក្ស នគរបាល មជ្ឈឹម​អាណត្តិ​២០១៦-២០២០។ អញ្ជើញ​ចូល​រួមក្នុង​ពិធីមាន​វត្តមាន​អគ្គ​លេខា​បក្ស លោក Nguyen Phu Trong ប្រធាន​រដ្ឋ​លោក Tran Dai Quang នាយករដ្ឋ មន្ត្រី​លោក Nguyen Xuan Phuc អចិន្ត្រៃយ៍​គណៈលេខាលោក Dinh The Huynh រដ្ឋ មន្ត្រីក្រ​សួង​នគរបាល លោក To Lam និង​ប្រធានគណៈចាត់តាំង​មជ្ឈឹម​លោក Pham Minh​ Chinh ។ សេចក្តី​សម្រេច​ចិត្ត​របស់ការិយាល័យ​នយោបាយ បានជ្រើសតាំងគណៈ​កម្មាធិការ​បក្សន គរបាលមជ្ឈឹម អាណត្តិ២០១៦-២០២០ រួមមាន១៦រូប គណៈអចិន្ត្រៃយ៍​រួមមាន​៧រូប ដែលក្នុងនោះមានថ្នាក់​ដឹក​នាំបក្ស និង​រដ្ឋ គឺ​អគ្គលេខា​បក្ស ប្រធាន​រដ្ឋ​និង នាយករដ្ឋមន្ត្រី។​ រដ្ឋមន្ត្រីនគ​របាល​វៀតណាម​ លោក To Lam កាន់​ដំណែង​ជា​លេខា​ គណៈ​កម្មាធិការ​បក្សនគរបាល​មជ្ឈឹម។ ថ្លែង​មតិក្នុង​ពិធី លោក Nguyen Phu Trong​បាន​លើក​ច្បាស់​ថា​៖

​“ត្រូវកំណត់ការកសាងបក្សជាការងារស្នូល ការអប់រំសតិអារម្មណ៍នយោបាយ​អប់​រំប្រពៃណី លើក​កំពស់​ការ​ទទួល​ខុស​ត្រូវ សណ្តាប់​ធ្នាប់ជាភា​រកិច្ច​សំខាន់ចម្បង​។​ ហើយការ​ងាររៀបចំ​កម្មាភិបាល​ ជាការ​ងារ​សម្រេច។​ តាម​នោះគ​ប្បីបន្តកសាង​កង​កម្លាំង​នគរបាល​ប្រជាជន​បដិវត្តជា​ផ្លូវការ និ​ងទំនើបពីជំហាន​ៗ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ