08/08/2016 10:18 GMT+7 Email Print Like 0

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យកីឡាវៀតណាមទទួលបានមេដាយមាសOlympic


កីឡាករបាញ់កាំភ្លើងលោក Hoang Xuan Vinh

នៅក្នុងថ្ងៃដំបូងនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ ២០១៦ (Olympic ២០១៦) កីឡាករបាញ់កាំភ្លើងលោក Hoang Xuan Vinh ទទួលបានមេដាយមាសដើមដំបូងក្នុងប្រវត្តិសាស្ត្រកីឡាវៀតណាម។ ដោយស្នាដៃទទួលបាន ២០២,៥ ពិន្ទុក្នុងការបាញ់ចំនួន ២០ លើក កីឡាករ Hoang Xuan Vinh ទទួលបានមេដាយមាសនាថ្ងៃទី៦ ខែសីហាឆ្នាំនៅ Olympic ២០១៦ ដោយវិញ្ញាសារបាញ់កាំភ្លើងខ្លីចំងាយ១០ម៉ែត្រ។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រកីឡាវៀតណាម កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh បានបំបែកឯកទគ្គកម្ម Olympic។ រដ្ឋមន្ត្រីក្រសួងវប្បធម៌​​កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien  បានផ្ញើរសារជូនពរក្រុមកីឡាវៀតណាមនិងបុគ្គលកីឡាករបាញ់កាំភ្លើង ​Hoang Xuan Vinh ផងដែរ។

ស្នាដៃរបស់កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ធ្វើឲ្យមជ្ឈដ្ឋានសារព័ត៌មាន អន្តរជាតិកោតសរសើរយ៉ាងខ្លាំង។ ទី​ភ្នាក់ងារសារព័ត៌មាន Reuters សារព័ត៌មានអង់គ្លេស “Daily Mail” វិទ្យុ NBC និងវិទ្យុ BBC បានចុះផ្សាយព័ត៌មាន​និងអត្ថបទកោតសរសើរនូវព្រឹត្តិការណ៍នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ