01/01/2018 10:01 GMT+7 Email Print Like 0

ជាងប្រាក់ចុងក្រោយបង្អស់នៅលើភ្នំផើលីងាយ (Po Ly Ngai)

ជនជាតិ​នុង (Nung) នៅ​ស្រុក​ហ្វាង​សូ​ភី​ (Hoang Su Phi) (ហាយ៉ាង - Ha Giang​) ចេះ​ច្នៃ​អលង្ការ​ប្រាក់​​​រាប់​ពាន់​​គ្រឿង​ ប៉ុន្តែ​អ្នក​ដែល​ចេះ​ច្នៃ​​ក្បាច់រចនា​​បុរាណ​​លើ​ប្រាក់​ មានចំនួនតិចតួច​​ប៉ុណ្ណោះ​។ ទន្ទឹម​នោះ ​អ្នក​ចេះច្នៃគ្រឿង​​​​​អលង្ការ​ទាំង​១២ឈុត តាម​វប្បធម៌​​ប្រពៃណី​របស់​ជនជាតិ​នុង (Nung)​ សម្រាប់​ប្រើ​ក្នុង​រោង​ការ​ នៅ​មានតែ​លោកតា​​ចាង​ថាញ​តើ​​ (Chang Thanh To) ម្នាក់​ដែល​កំពុង​រស់​នៅ​លើ​កំពូល​ភ្នំ​ផើង​លី​ងាយ​ (Po Ly Ngai)។​

លោក​តា​ចាង​​ថាញ​តើ​ (Chang Thanh To) ក៏មិន​​ចាំ​ច្បាប់​ថាខ្លួន​ ចាប់​ចិត្ត​ជាមួយ​មុខរបរ​ប្រពៃណី​​របស់​គ្រួសារ​តាំង​​ពីកាល​ណា​មក​។​ គ្រាន់តែ​ដឹង​ ឆ្នាំ​លោក​តា​​មាន​អាយុ​២០​ឆ្នាំ​ លោកតា​អាច​​ច្នៃ​ជំនាញ​នូវ​គ្រឿង​អលង្ការ​ប្រពៃណី​​របស់​ជនជាតិ​នុង (Nung)​ ។ ​ហើយ​ប្រ​ហែល​សម្តី​​បណ្តាំ​ចុង​ក្រោយ​របស់​ឪពុក​លោកតា​មុន​ពេល​អស់​ដង្ហើម​ បាន​ផ្តាំ​ថា​៖ ​” ​ប្រាក់​ជា​ដួង​ព្រលឹង​ ទំនៀម​ទម្លាប់​ មិន​ពាក់គ្រឿង​អលង្ការ​ប្រាក់ ​​ជនជាតិ​នុង (Nung) មិន​ដឹង​​ពី​ដើម​កំណើត​ មិន​ដឹង​បុព្វការី​ជន​ ហេតុនេះ​កូន​មិនត្រូវ​ទុក​បាត់​បង់​វាឡើយ​​” នេះ​ជា​កម្លាំង​ចលករ​សម្រាប់​​លោកតា​ឧស្សាហ៍​ស្មើ​២/៣​នៃ​ជីវិត ​ដើម្បី​ធ្វើគ្រឿង​​អលង្ការ​ដ៏ប្រណិត​បង្កប់​លក្ខណៈ​វប្បធម៌​​ នៃ​ជនជាតិ​នុង (Nung)​ នៅ​ដង​ភ្នំ​តី​កោន​ឡិញ​ (Tay Con Linh)។​
 
លើបាត​ដៃក្រាស់ឃ្មឹក​ខ្មៅ​គ្រគ្រិច ​មួយ​ជីវិតដាប់​​​ឆ្លាក់​ក្បូរ​ក្បាច់រចនា​ ​​នៅលើ​ផ្ទាំង​ប្រាក់​ លោក​តើ (To) ​ពោល​ដោយ​​សម្លេង​អួរ​អាក់​ថា៖ “យ៉ាង​​នេះ មាន​ពេល​ដៃ​ទាំង​គូរ​នេះ មុខរបរ​នេះ​​ ក៏​មិនអាច​ចិញ្ចឹម​គ្រួសារ​ និង​ខ្លួន​ឯង​រួច​ផង​”។​


  ប្រាក់​សម្រាប់​ច្នៃ​គ្រឿង​អលង្ការ​ បាន​លោក​តា​ទិញ​មក​ពី​ក្រុង​ហាណូយ​ ដែល​បាន​លក់ដោយ​​​រដ្ឋ​​។ មុនពេល​ច្នៃ​ លោក​តាតើ (To)
តែង​ថ្លឹង​ប្រាក់​លើ​ជញ្ជីង​ ដែល​លោកតា​ច្នៃ​ដៃ​ឯង​ ដើម្បី​កំណត់​ទម្ងន់​ប្រាក់​។​


 លោកតា​ចាង​ថាញ​តើ (Chang Thanh To) ​នៅ​ក្បែរ​តុ​ច្នៃ​គ្រឿង​អលង្ការ​ប្រាក់​។

 ដំណាក់​កាល​ប្រើ​ភ្លើង​រំលាយ​ប្រាក់​​​ ដើម្បី​បង្កើតជា​​រូបរាង​។

 ប្រាក់​បាន​លោក​តា​តើ ​​​(To)​ គាប​​ស្តើងទៅ​​ដូច​ក្រដាស​​ សម្រាប់​ច្នៃគ្រឿង​​អលង្ការ​។

 ដើម្បី​បង្កើត​រូបរាង​ផលិតផល​ប្រាក់ ​​លោក​តា​តើ ​​​(To)​ ប្រើ​ជ័រ​​​​ស្រល់​លាយ​ជាមួយ​ស្បែក​ក្របី​ដុត​ បង្កើត​ជា​ធាតុលាយ​ចម្រុះ​គ្នា​
ទន់​នៅ​ពេល​ក្តៅ​ តែ​រឹង​ដូច​ថ្ម​នៅ​ពេល​ត្រជាក់​។


 រូប​ត្រី​ បក្សី ក្តាម​...។ល។ ធ្វើ​អំពី​ប្រាក់​ជា​គ្រឿង​អលង្ការ​ពេញ​និយម​របស់​ជនជាតិនុង (Nung) នៅស្រុក​​ហ្វាង​សូភី (Hoang Su Phi)​។​

 លោក​តា​ចាង​ថាញ​តើ​ (Chang Thanh To) និង​ប្រពន្ធ​ដាប់​ឆ្លាក់​ ក្បូរ​ក្បាច់​រចនា​លើ​កង​ដៃ​ប្រាក់​។​

 ដើម្បី​ច្នៃ​បា្រក់​ជា​រូប​កូន​ត្រី​ បក្សី​ ក្តាម​...។ល។ លោក​តា​តើ (To) ​ប្រើ​ជ័រ​ស្រល់​​សម្រាប់​​បង្កើត​រូបភាព​។​

 កុមារ​​​​ក្នុង​ភូមិ​មក​មើល​លោកតាតើ​(To) ច្នៃគ្រឿង​អលង្ការ​បា្រក់​។​

​​នោះ​ជា​រយៈកាល​ជាង​១០​ឆ្នាំ​មុន​ តែ​ពេល​ដែល​គ្រឿង​អលង្ការ​មាស​ពេជ្រ​​ពេញ​និយម​លើ​ទី​ផ្សារ​ស្រុក​វិញ​ក្វាង​ (Vinh Quang)។ យុវជន​ជនជាតិ​នុង (Nung) និយាយថា ធ្វើ​កង​ដៃ​ប្រាក់​ប្រពៃណី​ ខាត​អស់​ក្របី​មួយ​ក្បាល​ ទៅ​ផ្សារ​ទិញ​គ្រាន់តែ​បង់​រាប់​រយ​ពាន់​ដុង​​ ចុះហេតុ​ដូច​ម្តេច​យើង​មិន​ទៅ​ទិញ​វា​។​ រី​ឯ មនុស្ស​ចាស់​អង្គុយ​ដេរ​ប៉ាក់​​​នឿយ​ហត់​​ ​ដឹងថា​​ឡេវ​អាវ​មេអំបៅ​វា​ស្អាតពិត​ ដូន​​តា​យើង​រាប់​ពាន់​ឆ្នាំ​នៅ​តែ​រក្សា​ដូច​នេះ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​​​ពេក​ តើមានប្រាក់​កាស​ឯណា​ទៅ​ ដើម្បីទិញ​មក​ដាំ​លើ​អាវ​បាន​ ម្លោះ​ហើយ​ប្រើ​ឡេវអាវ​​អាលូមីញូម​ដាំ​លើ​អាវ​ទៅ​ ដូន​​តា​គាត់​ដឹង​យើង​​ក្រ​ខ្សត់​ ប្រហែ​លជា​ពួក​គាត់​​​រំលងចោល។​


លោក​តា​ចាង​ថាញ​តើ ​(Chang Thanh ​To)​ ឲ្យដឹង​​ថា៖ កម្រង​​គ្រឿង​អលង្ការ​​របស់​កូន​ក្រមុំ​​ជនជាតិ​នុង (Nung) ​ក្នុង​ថ្ងៃ​រៀប​ការ​ រួម​មាន​ខ្សែ​ករ (​រង្វង់​ករ) កង​ដៃ ស្នៀត​សក់​ និង​ក្រវិល​ ឡេវ​អាវ​ គ្រាប់​អង្កាំ​...។​ល។ ទាំង​អស់​សុទ្ធ​តែ​បាន​ធ្វើអំពី​ប្រាក់ បាន​​ឆ្លាក់​ឡើ​ងយ៉ាង​​​ប្រណិត​។

តែ​នេះជា​ការ​​ត្រិះ​រិះ​​របស់​ជនជាតិ​នុង (Nung) នៅ​សម័យ​នោះ​ លោក​តា​ចាង​ថាញ​តើ​ (Chang Thanh To) និង​​​មនុស្ស​មួយ​ចំនួន​ចេះ​ច្នៃគ្រឿង​​អលង្ការ​ប្រាក់​បែរ​​ក្លាយជា​មនុស្ស​ឯកោ​បំផុតក្នុង​លោក​​។ លក្ខណៈ​វប្បធម៌​ពិសេស​របស់​ជនជាតិ​នុង (Nung) ពេល​កូន​ក្រមុំ​​ទៅតាម​​ប្តី​ ក្រៅពី​គ្រឿង​បរិក្ខារ​ កូន​ប្រសារស្រី​បាន​ផ្ទះ​ខាង​ប្រុស​ជូន​​គ្រឿង​អលង្ការ​​បា្រក់​មួយ​ឈុត​។ លោកតា​តើ (To)​ ព្រួយ​ចិត្ត​ ពេល​ទៅ​ចូលរួម​ពិធី​អាពាហ៍​ពិពាហ៍​​​​​ក្នុង​ភូមិ​ កូនក្រមុំ​​មិន​ពាក់គ្រឿង​​អលង្ការប្រាក់​ទៀត​ ក្រុម​ភ្លេង​ការ​ជំនួស​ទៅ​ដោយ​ភ្លេង​​ញាក់​សាច់បញ្ចេញ​​ពី​ធុង​បាស់​។
 
ពេល​ជំនោល​សម័យ​នេះទៅ​ផុត​ ជីវ​ភាព​ជនជាតិ​នុង  នៅ​ស្រុក​ហ្វាង​សូ​ភី (Hoang Su Phi)​ បាន​ល្អបង្គួរ ដោយ​សារ​ដាំ​ដើមតែ​ និង​ដើម​ black cardamom ​ទើបពួក​គេ​​​ឃើញពី​​តម្លៃ​ប្រពៃណី​នៅ​ក្នុង​គ្រឿង​អលង្ការ​នីមួយៗ ដែល​​ត្រូវ​ការ​​ថៃ​រក្សា​។ ខ្សែ​ករ​(រង្វង់ករ)​ ​មាន​ឆ្លាក់​រូប​ផ្កា ស្លឹក​ ត្រី​​សត្វ​ កង​ដៃ​ ឡេវ​អាវ​...។ល។​ មាន​តម្លែ​ជាង​៤០​លាន​ដុង​ក្នុង​មួយ​ឈុត​ បាន​មនុស្ស​គ្រប់​គ្នា​តាម​រក​លោក​តា​ចាង​ថាញ​តើ ​(Chang Thanh To) ដាក់​ឲ្យ​ធ្វើ​។ សួរ​សម្លេង​ដាប់​ឆ្លាក់​លាន់​ឮរំពង​ពេញ​ភូមិ​ លោក​តា​ពោល​ពាក្យ​កំប្លែង​ថា៖ “តម្លែ​របស់បុព្វការីជន​បន្សល់​ទុកមក​ បាន​រស់​រៀន​មាន​ជីវិតឡើង​វិញ​នៅ​ក្នុង​ជីវ​ភាព​រស់​នៅ​របស់ជនជាតិ​នុង (Nung) យើង​ខ្ញុំ​ហើយ​”។
 
សប្បាយ​ណាស់​ ក្នុង​លើក​ធ្វើដំណើរ​ទៅ​លេង​ទិវា​បុណ្យ​វប្បធម៌​ជនជាតិ​ស្រុក​ហ្វាង​សូ​ភី​​ (Hoang Su Phi)​ ឆ្នាំ​២០១៣ នៅ​ទី​រួម​ស្រុក​វិ​ញក្វាង​ (Vinh Quang) ​លោកតាតើ​ (To) បាន​ជួប​សិប្បករ​លីសៅទិន​ (Ly Sao Tin) នៅ​ភូមិ​ថិញ​រៃ (Thinh Ray) ឃុំ​ណាង​ដោន (Nang Don) ​​អស់​ពីចិត្ត​នឹង​មុខរបរ​ជាង​​ប្រាក់​របស់​ជនជាតិ​នុង  ។​ សិប្បករ​​រួម​ជាតិ​ចំណាស់ទាំង​ពីរ​នាក់​ ពិភាក្សាប្តូរ​យោបល់​បទពិសោធន៍​ គន្លឹះ​ និង​ឯក​ភាព​ថា​ ចូល​ទៅ​ផ្សារ​ណាត់​វិញ​ក្វាង ​(Vinh Quang) ​ (ប្រជុំ​នៅ​​ថ្ងៃអាទិត្យ​រៀង​រាល់​សប្តាហ៍)​ នឹង​ឲ្យ​កូន​ចៅ​ក្នុង​ភូមិ​ខ្លួន​ យក​គ្រឿង​អលង្ការ​ទៅ​​តាំង​លក់​នៅ​ទី​នោះ​​។​
 
តាំង​ពី​នោះ ទៅ​​ផ្សារណាត់​វិញ​ក្វាង​ ​(Vinh Quang) ភ្ញៀវ​ទេសចរណ៍ចៃដន្យ​នឹង​បាន​ជួប​ប្រទះ​នារី​ តាំងគ្រឿង​​​​អលង្ការ​ប្រាក់​យ៉ាង​ច្រើន​លក់​ជូន​មាមីង​។ អ្នក​ទិញ​តិច​តួច​ អ្នក​មើល​បែរ​ជា​ច្រើន​ទៅ​វិញ​ ប៉ុន្តែ​លោកតា​តើ (To) ​បញ្ចេញ​ភាពសប្បាយ​ចិត្ត​នៅ​លើ​ទឹក​មុខ​ ពីព្រោះ​លោកតា​យល់ថា មាន​មនុស្ស​មើល​ច្រើន​ បញ្ជាក់ថា​ជនជាតិ​នុង  នៅ​ចូល​ចិត្ត​ស្រឡាញ់​រាប់​អាន​វប្បធម៌​​របស់​ដូន​តា​។​
 
ទោះបី​យ៉ាង​ណា​ លោត​តើ (To)​ ឲ្យ​ដឹង​ថា ធ្វើដំណើរ​តាម​ដង​ភ្នំ​ហ្វាង​សូភី (Hoang Su Phi)​ ក៏​មិន​អាចណាស្វែង​រក​បាន​អ្នកទី​ពីរ​ ដែល​ចេះ​គន្លឹះ​ច្នៃ​គ្រឿង​អលង្ការ​សម្រាប់​នារី​ជនជាតិ​នុង (Nung) ក្នុង​ថ្ងៃអាពាហ៍​ពិពាហ៍​។​ កូនចៅ​លោកតា​គ្មាន​នរណា​ចូល​ចិត្ត​នឹង​មុខរបរ​នេះ​ទាល់តែសោះ​ ដូច​នេះ​លោកតា​ព្រួយ​​បារម្មណ៍ ពេល​លោក​អស់ជីវិត​ទៅ​ មុខរបរ​ជាង​ប្រាក់​ នៃ​ជនជាតិ​នុង (Nung) មាន​ហានិភ័យ​សាបរលាបទៅ​មិន​ខាន៕​



 ខ្សែករ (រង្វង់​ករ)​ ​បាន​លោកតា​តើ   ​ច្នៃ​តាម​វប្បធម៌​ប្រពៃ​ណី​របស់​ជនជាតិ​នុង ។

 ខ្សែករ (រង្វង់ករ)​ ​ធ្វើ​អំពី​ប្រាក់​របស់​នារី​ជនជាតិ​នុង (Nung) បាន​លោកតាតើ (To) ​ជា​អ្នក​​ច្នៃ។

 លោក​តា​ចាង​ថាញ​តើ​ (Chang Thanh To) ឲ្យ​ដឹង​ថា “ដើម្បី​ច្នៃ​ស្នៀត​សក់​មួយ​ដើម ​ដែល​មាន​ក្បាច់​រចនា​ប្រណិត​ ត្រូវ​ការ​រយៈ​ពេល​មួយ​សប្តាហ៍​”​។​

 គ្រឿង​អលង្ការ​ប្រាក់មួយ​ឈុ​ត​របស់​ជនជាតិ​នុង​ (Nung)  ដែល​​កូន​ចៅ​លោកតាតើ  លក់​នៅ​ផ្សារណាត់​វិញ​ក្វាង​ (Vinh Quang)។​

 នារីជនជាតិ​នុង​ (Nung) ទៅ​ផ្សារ​ណាត់​វិញ​ក្វាង (Vinh Quang)​ សុទ្ធតែ​មាន​ភាព​ទាក់​ទាញ​ដោយ​ឈុតគ្រឿង​​អលង្ការ​ប្រាក់​
ដែល​កូន​ចៅ​លោកតា​​លក់​។


 មួក​មួយ​សម្រាប់​កុមារ​ជនជាតិ​នុង​ (Nung)  ដែល​មាន​រាប់​រយ​ស្នាម​លម្អិត​ លោកតា​ជា​អ្នកច្នៃ​។​

 
ជនជាតិ​នុង​ (Nung) ប្រើប្រាស់គ្រឿង​​អលង្ការ​ប្រាក់​ មិនត្រឹមតែ​នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​
នៅ​ទាំង​មាន​នៅ​ក្នុង​ពល​កម្ម​ប្រចាំ​ថ្ងៃ​។
 

 អត្ថបទ៖ ធុក​ហៀន​  រូបថត៖ ថុង​ធៀន​

បណ្តាអត្ថបទបានផ្សាយ